ព្រះត្រៃបិដក ភាគ ០៨
ថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមាហើយ សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះ។ កាលភិក្ខុនោះ កំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចូលទៅកាន់ទី ដែលអាត្មាអញចង់បានចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។
ID: 636795412155932689
ទៅកាន់ទំព័រ៖