ព្រះត្រៃបិដក ភាគ ០៨

សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​ ​សេចក្តី​កាន់​យក​ផ្សេង​ៗ​ ​ការវិវាទ​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​ដល់​សង្ឃ​ ​ព្រោះ​រឿងរ៉ាវ​ណា​ ​ភិក្ខុ​នោះ​ឯង​ ​ដែល​ត្រូវអាបត្តិ​ផង​ ​សង្ឃ​បាន​លើក​វត្ត​ផង​ ​បានឃើញ​អាបត្តិ​ផង​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​ស្រេចហើយ​ផង​ ​នែ​អាវុសោ​ ​ណ្ហើយចុះ​ ​យើង​ធ្វើ​សង្ឃសាមគ្គី​ ​ដើម្បី​រម្ងាប់​រឿងរ៉ាវ​នោះ​ចេញ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​តើ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ណា​ ​បើ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​ផង​ ​សង្ឃ​បាន​លើក​វត្ត​ផង​ ​ឃើញ​អាបត្តិ​ផង​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​ផង​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​ធ្វើ​សង្ឃសាមគ្គី​ ​ដើម្បី​រម្ងាប់​រឿងរ៉ាវ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ធ្វើបែប​យ៉ាងនេះ​។​ ​ភិក្ខុ​ទាំងអស់​ ​ត្រូវ​ប្រជុំ​គ្នា​ក្នុង​ទី​តែមួយ​ ​ពួក​ភិក្ខុ​ឯណា​នីមួយ​ ​ទោះ​ឈឺ​ក្តី​ ​មិន​ឈឺ​ក្តី​ ​មិនបាច់​ឲ្យ​ឆន្ទៈ​ទេ​។​ ​លុះ​ប្រជុំ​គ្នា​រួចហើយ​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ដ្បិត​សេចក្តី​បង្កហេតុ​ ​សេចក្តី​ឈ្លោះ​គ្នា​ ​សេចក្តី​ប្រកាន់​ផ្សេង​ៗ​គ្នា​ ​ការវិវាទ​គ្នា​ ​ការ​បំបែក​សង្ឃ​ ​សេចក្តី​ប្រេះ​ឆារ​ ​របស់​សង្ឃ​ ​សេចក្តី​កំណត់​របស់​សង្ឃ​ ​និង​អំ​ពើ​ផ្សេង​ៗ​ ​របស់​សង្ឃ​ ​ប្រាកដ​មានដល់​សង្ឃ​ហើយ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636795631195891058
ទៅកាន់ទំព័រ៖