ព្រះត្រៃបិដក ភាគ ០៨
ព្រោះរឿងណា ភិក្ខុនោះហើយ ដែលត្រូវអាបត្តិផង សង្ឃបានលើកវត្តផង ឃើញអាបត្តិផង សង្ឃបានធ្វើឱសារណកម្មស្រេចហើយផង។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់រឿងនោះចេញ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ដ្បិតសេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា ភិក្ខុនោះហើយ ដែលត្រូវអាបត្តិផង សង្ឃបានលើកវត្តផង ឃើញអាបត្តិផង សង្ឃបានធ្វើឱសារណកម្មផង។ ឥឡូវ សង្ឃបានធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់រឿងនោះហើយ។ ការធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់រឿងនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឯសង្ឃសាមគ្គី សង្ឃបានធ្វើហើយ ការបំបែកសង្ឃ សង្ឃក៏បានផ្សះផ្សាហើយ សេចក្តីកំណត់របស់សង្ឃ សង្ឃក៏បានផ្សះផ្សាហើយ ទាំងអំពើផ្សេងៗរបង់សង្ឃ សង្ឃក៏បានផ្សះផ្សាហើយ ដើម្បីរម្ងាប់នូវរឿងនោះ។ ការធ្វើសង្ឃសាមគ្គី ប្រហែលជាគាប់ចិត្តដល់សង្ឃហើយ
ID: 636795631440585054
ទៅកាន់ទំព័រ៖