ព្រះត្រៃបិដក ភាគ ០៨
មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីតែម្តង នែឧបាលិ សង្ឃសាមគ្គីនោះ មិនប្រកបដោយធម៌ទេ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ចុះបើសេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃបានជំរះរឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បានជំរះរឿងនោះចេញ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនោះ ហៅថា ប្រកបដោយធម៌។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គី តើមានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា
ID: 636795631991606570
ទៅកាន់ទំព័រ៖