ព្រះត្រៃបិដក ភាគ ០៨
            
        
        
            
            
                
                នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាង នែឧបាលិ សង្ឃសាមគ្គីប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ១ នែឧបាលិ សង្ឃសាមគ្គីប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ១។ នែឧបាលិ ឯសង្ឃសាមគ្គី ដែលប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទ ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ។ នែឧបាលិ ចំណែកខាងសង្ឃសាមគ្គី ដែលប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តីប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បានជំរះរឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ។ នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាងនេះឯង។ វេលានោះ ព្រះឧបាលិ
            
            
         
        
            
                ID: 636795632246441146 
                
            
            
                ទៅកាន់ទំព័រ៖