ព្រះត្រៃបិដក ភាគ ០៨
(បើមាន) គេសួរប្រស្នា ក្នុងពួកបរិសទ្យយ៉ាងនោះ ក៏ឥតជ្រប់ស្រពោន ឥតអៀនអន់ឡើយ។ ភិក្ខុនោះ មានប្រាជ្ញា ញុំាងបរិសទ្យ ជាអ្នកប្រាជ្ញឲ្យត្រេកអរ និងពាក្យដែលមានមកក្នុងកាលគួរ និងគួរជាទីដោះស្រាយប្រស្នាបាន ទាំងមានសេចក្តីគោរពពួកភិក្ខុចាស់ជាង និងក្លៀវក្លាក្នុងពាក្យអាចារ្យរបស់ខ្លួន ហើយអាចពិចារណា នូវហេតុនោះៗ និងស្ទាត់ក្នុងពាក្យដែលគួរនិយាយ ឆ្លាសក្នុងហេតុដែលភ្លាត់ខុសរបស់ពួកសត្រូវ ពួកសត្រូវសង្កត់សង្កិនក្តី មហាជនតែងពន្យល់ក្តី ដោយពាក្យណា ភិក្ខុនេះ មិនលះបង់ នូវពាក្យអាចារ្យរបស់ខ្លួន ដោយពាក្យនោះឡើយ កាលនឹងដោះស្រាយប្រស្នា ជាប្រស្នាមិនបានបៀតបៀនឡើយ ហើយអាចក្នុងទូតេយ្យកម្មផង ទទួលរងខាងកិច្ចការ របស់សង្ឃផង ដូចជាជនអ្នកទទួលយកនូវគ្រឿងបូជា ភិក្ខុនោះ កាលពួកភិក្ខុបញ្ជូនទៅ (ដើម្បី) ធ្វើនូវពាក្យជាកិច្ចការរបស់សង្ឃ ក៏មិនបានមើលងាយ ដោយអំពើនោះថា អាត្មាអញធ្វើឡើយ
ID: 636795632803102985
ទៅកាន់ទំព័រ៖