ព្រះត្រៃបិដក ភាគ ០៨
បើត្រូវអាបត្តិ ក្នុងវត្ថុមានប្រមាណណា ក៏ចេញចាកអាបត្តិ ដោយសមគួរតាម (វត្ថុមានប្រមាណប៉ុណ្ណោះ) ភិក្ខុនោះ ចេះចាំស្ទាត់ នូវវិភង្គទាំងពីរនេះ ហើយវាងវៃ ក្នុងហេតុដែលចេញចាកអាបត្តិ ប្រសិនបើភិក្ខុដទៃ ប្រព្រឹត្តនូវអំពើទាំងឡាយណា មានសេចក្តីបង្កហេតុជាដើម ហើយគួរនឹងធ្វើនិស្សារណាកម្ម (កម្មដែលរលាស់ខ្លួនចេញ) ភិក្ខុនោះ បានជួយធ្វើនិស្សារណាកម្ម ដោយសមគួរតាមរឿង (នៃអំពើនោះ) ឱសារណាកម្ម (កម្មដែលសង្ឃឲ្យចូលពួកវិញ) ណា ដែលសង្ឃត្រូវធ្វើចំពោះជន គឺភិក្ខុដែលប្រព្រឹត្តតាមវត្តនោះ ភិក្ខុនោះ ក៏ឆ្លាសក្នុងវិភង្គ អាចស្គាល់ឱសារណាកម្មនុ៎ះឯង ភិក្ខុនោះ ប្រកបដោយសេចក្តីគោរព ក្នុងពួកភិក្ខុដែលចាស់ជាងខ្លួន ម្យ៉ាងទៀត ប្រកបដោយសេចក្តីគោរពក្នុងភិក្ខុខ្ចីផង ភិក្ខុចាស់ផង ភិក្ខុជាកណ្តាលផង ជាបណ្ឌិតប្រព្រឹត្តនូវប្រយោជន៍ ដល់មហាជន ក្នុងលោកនេះ ភិក្ខុបែបនោះឯង គួរគេនឹងដម្កល់ដម្កើងក្នុងសាសនានេះ។
ចប់ កោសម្ពិក្ខន្ធកៈ ទី១០។
ID: 636795633196095463
ទៅកាន់ទំព័រ៖