ព្រះត្រៃបិដក ភាគ ០៨

ឧទ្ទាន​នៃ​កោ​សម្ពិ​ក្ខន្ធ​កៈ​នោះ​គឺ​
​[​១៦៧​]​ ​រឿង​ព្រះ​ជិនស្រី​ដ៏​ប្រសើរ​ ​គង់​ក្នុង​ក្រុង​កោ​សម្ពី១​ ​រឿង​វិវាទ​ព្រោះ​ឃើញ​អាបត្តិ១​ ​រឿង​ភិក្ខុ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​នោះ១​ ​រឿង​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​អាបត្តិ​ណា​ ​មានដល់​ភិក្ខុ​នោះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​សំដែង​អាបត្តិ​នោះ​ចេញ១​ ​រឿង​ឧក្ខិ​ត្តា​នុ​វត្តក​ភិក្ខុ​ ​ធ្វើ​ឧបោសថ​ ​សង្ឃកម្ម​ខាងក្នុង​សីមា១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ពាល​ក​លោណ​ការ​ក​គ្រាម១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ព្រៃ​បាចីន​វង្ស១​ ​រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​យាង​ទៅកាន់​ប្រទេស​ ​ឈ្មោះ​បា​រិលេ​យ្យ​កៈ១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​យាង​ទៅកាន់​ក្រុង​សាវត្ថី១​ ​រឿង​ព្រះ​សារីបុត្ត​ ​ព្រះ​កោ​លិ​តៈ​ ​(​មោ​គ្គ​លាន​)​ ​ព្រះ​មហាកស្សប​ ​ព្រះ​មហា​ក​ច្ចា​នៈ​ ​ព្រះ​កោ​ដ្ឋិ​តៈ​ ​ព្រះ​ក​ប្បិ​ន​ ​ព្រះ​មហា​ចុន្ទ​ ​ព្រះ​អនុ​រុទ្ធ​ ​ព្រះ​រេ​វតៈ​ ​ព្រះ​ឧបាលិ​ ​ព្រះ​អានន្ទ​ ​និង​ព្រះ​រាហុល១​ ​រឿង​ព្រះនាង​គោតមី១​ ​រឿង​អនាថបិណ្ឌិក​សេដ្ឋី១​ ​រឿង​នាងវិសាខា​ ​ជា​មិគា​រមាតា១​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636795633542115254
ទៅកាន់ទំព័រ៖