ព្រះត្រៃបិដក ភាគ ០៨
ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនអញចង់បានចីវរនោះ។ ឯសេចក្តីចង់បានចីវរនោះ របស់ភិក្ខុនោះ ក៏ដាច់ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់អស់សេចក្តីសង្ឃឹម។
[២៦] ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទីដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ) ខុសបំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ ដោយបំណងថា អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា សេចក្តីចង់បានចីវរ ក៏កើតឡើង។ ភិក្ខុនោះ ចូលទៅកាន់ទី ដែលខ្លួនចង់បានចីវរនោះ ក៏បាន (ចីវរ)ខុស បំណង គឺមិនបានត្រូវតាមបំណង។ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ ចៀសចេញទៅ ដោយមានកិច្ចឯណានីមួយ
ID: 636795412469820642
ទៅកាន់ទំព័រ៖