ព្រះត្រៃបិដក ភាគ ០៨

 [​២៨​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​មានដំណើរ​ទៅកាន់​ទិស​ ​ក៏​ចៀសចេញ​ទៅ​ ​ឥតមាន​សេចក្តី​ខ្វល់ខ្វាយ​នឹង​ចំណែក​នៃ​ចីវរ​ ​(​របស់​ខ្លួន​)​ ​ភិក្ខុ​ទាំងឡាយ​ ​សួរ​ភិក្ខុ​ដែល​ទៅកាន់​ទិស​នោះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​លោក​នៅចាំ​វស្សា​ក្នុង​អាវាស​ណា​ ​ម្យ៉ាងទៀត​ ​ចំណែក​ចីវរ​របស់​លោក​ ​(​មាននៅ​)​ ​ក្នុង​អាវាស​ណា​។​ ​ភិក្ខុ​នោះ​ ​ពោលតប​យ៉ាងនេះ​ថា​ ​ខ្ញុំ​នៅចាំ​វស្សា​ក្នុង​អាវាស​ឯណោះ​ ​ឯ​ចំណែក​ចីវរ​របស់ខ្ញុំ​ ​(​ក៏​មាននៅ​)​ ​ក្នុង​អាវាស​នោះ​ដែរ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​ទៅ​យក​ចីវរ​នោះ​មក​ ​យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ក្នុង​ទីនេះ​។​ ​លុះ​ភិក្ខុ​នោះ​ទៅកាន់​អាវាស​នោះ​ហើយ​ ​ក៏​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចំណែក​ចីវរ​របស់ខ្ញុំ​ ​ទុក​ក្នុង​ទីណា​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលតប​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ចីវរ​នេះ​ ​ជា​ចំណែក​របស់​លោក​ហើយ​ ​តើ​លោក​នឹង​ទៅ​ក្នុង​ទីណា​។​ ​ភិក្ខុ​នោះ​ឆ្លើយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​ដ្បិត​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​ ​បំរុង​នឹង​ធ្វើ​ចីវរ​ឲ្យ​ខ្ញុំ​។​ ​ភិក្ខុ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ណ្ហើយ​លោក​ដ៏​មាន​អាយុ​ ​លោក​កុំទៅ​ឡើយ​ ​យើង​ទាំងឡាយ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ក្នុង​ទីនេះ​។​ ​ឯ​ភិក្ខុ​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636795413711141642
ទៅកាន់ទំព័រ៖