ព្រះត្រៃបិដក ភាគ ០៨

មួយទៀត​ ​ចំណែក​ចីវរ​របស់​លោក​ ​(​មាននៅ​)​ ​ក្នុង​អាវាស​ណា​។​ ​ភិក្ខុ​នោះ​ ​ប្រាប់​យ៉ាងនេះ​ថា​ ​ខ្ញុំ​នៅចាំ​វស្សា​ក្នុង​អាវាស​ឯណោះ​ ​ឯ​ចំណែក​ចីវរ​របស់ខ្ញុំ​ ​(​មាននៅ​)​ ​ក្នុង​អាវាស​នោះ​ដែរ​។​ ​ភិក្ខុ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​ទៅ​យក​ចីវរ​នោះ​មក​ ​យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ចីវរ​ឲ្យ​លោក​ក្នុង​ទីនេះ​។​ ​លុះ​ភិក្ខុ​នោះ​ទៅកាន់​អាវាស​នោះ​ហើយ​ ​ក៏​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចំណែក​ចីវរ​របស់ខ្ញុំ​ ​(​ទុក​)​ក្នុង​ទីណា​។​ ​ភិក្ខុ​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​ចីវរ​នេះ​ ​ជា​ចំណែក​របស់​លោក​។​ ​ភិក្ខុ​នោះ​ ​ក៏​នាំ​យក​ចីវរ​នោះ​ ​ហើយ​ទៅកាន់​អាវាស​នោះ​។​ ​លុះ​ភិក្ខុ​នោះ​ទៅដល់​អាវាស​នោះ​ហើយ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​មានដំណើរ​ទៅកាន់​ទិស​ ​ក៏​ចៀសចេញ​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ធ្វើ​ចីវរ​នេះ​ទេ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​មានដំណើរ​ទៅកាន់​ទិស​ ​ក៏​ចៀសចេញ​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636795415258360138
ទៅកាន់ទំព័រ៖