ព្រះត្រៃបិដក ភាគ ០៨

ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​។​ ​កាល​ភិក្ខុ​នោះ​កំពុង​ធ្វើ​ ​ចីវរ​នោះ​ក៏​វិនាស​ទៅ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​។​

​ចប់​ ​សេចក្តី​មិន​ខ្វល់ខ្វាយ​ ​(​ក្នុង​ចីវរ​)​ ​៩ប្រការ​។​


 [​៣១​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួច​នៅជា​សុខសប្បាយ​ ​ហើយ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​គ្មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​គ្មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ទៅកាន់​អាវាស​ឯណោះ​ ​(​ទៀត​)​ ​បើ​ក្នុង​អាវាស​នោះ​ ​មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ ​ៗ​នឹង​នៅ​ ​បើ​គ្មាន​សេចក្តី​សប្បាយ​ដល់​អាត្មាអញ​ទេ​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​។​ ​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​នេះ​ ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​សម្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួច​នៅជា​សុខសប្បាយ​ ​ហើយ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636795415707895850
ទៅកាន់ទំព័រ៖