ព្រះត្រៃបិដក ភាគ ០៨
នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើគ្មានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយ ដល់អាត្មាអញ ៗនឹងនៅ បើឥតសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងមិនធ្វើចីវរនេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ
ID: 636795415953309887
ទៅកាន់ទំព័រ៖