ព្រះត្រៃបិដក ភាគ ០៨

 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​កឋិន​ដែល​ភិក្ខុ​ក្រាល​មិន​ឡើង​ ​តើ​ដូចម្តេច​។​ ​(​ឯ​កឋិន​ដែល​ភិក្ខុ​ក្រាល​មិន​ឡើង​នោះ​គឺ​)​ ​សំពត់​ដែល​គ្រាន់តែ​វាស់​គូស​ក្រិត​ចំណាំ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​បោកគក់​លាង​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ចាត់ចែង​លៃលក​ជា​ចីវរ​ ​(​ជា​ខ័ណ្ឌ​មាន​បញ្ច​ខ័ណ្ឌ​ជាដើម​)​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​កាត់​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ដាន​ភ្ជាប់គ្នា​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ដេរ​ ​(​មាន​ដេរ​បណ្តោយ​ជាដើម​)​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ភ្ជាប់​ក​ណ្ឌុំ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ថែម​សំពត់​ឲ្យ​មាំ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ប្រក់​អនុវាត​ ​ខាង​ខ្នង​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ប្រក់​អនុវាត​ខាង​ពោះ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ដេរ​គួប​គ្នា​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​គ្រាន់តែ​ជ្រលក់​ម្តង​ ​មាន​ពណ៌​ដូច​ភ្លុក​ដំរី​ ​ឬដូច​ស្លឹកឈើ​ទុំ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​មក​ ​ព្រោះ​ធ្វើ​និមិត្ត​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​បាន​មក
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636795400816074086
ទៅកាន់ទំព័រ៖