ព្រះត្រៃបិដក ភាគ ០៨
អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងធ្វើចីវរនេះ ក្នុងទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរនោះឲ្យសម្រេច។ កាលភិក្ខុកំពុងធ្វើ ចីវរនោះ ក៏វិនាសទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ ហើយនាំយកចីវរ ដែលមិនទាន់ធ្វើ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងទៅកាន់អាវាសឯណោះ បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញនឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយដល់អាត្មាអញទេ អាត្មាអញ នឹងទៅកាន់អាវាសឯណោះ (ទៀត) បើក្នុងអាវាសនោះ មានសេចក្តីសប្បាយដល់អាត្មាអញ ៗនឹងនៅ បើឥតមានសេចក្តីសប្បាយ ដល់អាត្មាអញទេ អាត្មាអញ នឹងត្រឡប់វិញ។ ភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏ធ្វើចីវរនោះ។ ភិក្ខុនោះ ធ្វើចីវររួចហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ នឹងត្រឡប់វិញដែរ (តែមិនទាន់មកនៅឡើយ) កឋិន ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិនរបស់ភិក្ខុនោះ ឈ្មោះថាដោះ ត្រង់កន្លងខេត្តកឋិន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចនៅជាសុខសប្បាយ
ID: 636795416186193207
ទៅកាន់ទំព័រ៖