ព្រះត្រៃបិដក ភាគ ០៨

ឆាន់​គណ​ភោជន​បាន​ ​ទុកដាក់​អតិរេកចីវរ​បាន​តាមត្រូវ​ការ​ ​និង​ចីវរ​ដែល​កើតឡើង​ដល់​សង្ឃ​ ​គួរ​បាន​ដល់​ពួក​ភិក្ខុ​ដែល​បាន​ក្រាលកឋិន​ហើយ១​។​ ​រឿង​សូត្រ​ញត្តិ១​ ​រឿង​ក្រាលកឋិន​ឡើង​បែបយ៉ាង​នេះ​ ​និង​ក្រាលកឋិន​មិន​ឡើង​បែបយ៉ាង​នេះ​ ​(​ឯ​ការ​ក្រាលកឋិន​មិន​ឡើង​នោះ​)​ ​គឺ​ ​(​ក្រាល​ដោយ​សំពត់​គ្រាន់តែ​)​ ​គូស​ក្រិត​ចំណាំ១​ ​គ្រាន់តែ​បោកគក់​លាង១​ ​គ្រាន់តែ​ចាត់ចែង​លៃលក១​ ​គ្រាន់តែ​កាត់១​ ​គ្រាន់តែ​ដាន​ភ្ជាប់គ្នា១​ ​គ្រាន់តែ​ដេរ១​ ​គ្រាន់តែ​ភ្ជាប់​ក​ណ្ឌុំ១​ ​គ្រាន់តែ​ថែម​សំពត់​ឲ្យ​មាំ១​ ​គ្រាន់តែ​ប្រក់​អនុវាត​ ​(​ខាង​ខ្នង​)​១​ ​គ្រាន់តែ​ប្រក់​អនុវាត​ ​(​ខាង​ពោះ​)​១​ ​គ្រាន់តែ​ដេរ​គួប​គ្នា​ជា​ពីរ១​ ​គ្រាន់តែ​ជ្រលក់​ឲ្យ​មាន​ពណ៌​ដូច​ភ្លុក​ដំរី​ ​ឬដូច​ស្លឹកឈើ​ទុំ១​ ​សំពត់​ដែល​បាន​មក​ ​ព្រោះ​ធ្វើ​និ​មិត្រ១​ ​សំពត់​ដែល​បាន​មក​ ​ព្រោះ​និយាយ​បញ្ចុះបញ្ចូល​គេ១​ ​សំពត់​ដែល​ខ្ចីគេ១​ ​សំពត់​ដែល​មិនបាន​ធ្វើឲ្យស​ម្រេច​ថ្ងៃ​នោះ១​ ​សំពត់​ដែល​ធ្វើឲ្យ​កន្លង​រាត្រី​ ​គឺ​ឲ្យ​អរុណរះ​ឡើង​ទាន់១​ ​សំពត់​ដែល​មិនបាន​ធ្វើពិន្ទុ​កប្ប១​ ​វៀរចាក​ចីវរ​ទាំង​បី១​ ​វៀរចាក​ចីវរ​មាន​មណ្ឌល​គ្រប់គ្រាន់​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636795419016365083
ទៅកាន់ទំព័រ៖