ព្រះត្រៃបិដក ភាគ ០៨

ដែលកាត់​ដាច់​ជា​បញ្ច​ខ័ណ្ឌ​ក្តី​ ​លើស​ពី​បញ្ច​ខ័ណ្ឌ​ក្តី១​ ​មិន​ឲ្យ​បុគ្គល​ក្រាល​ ​(​ទៅ​ឲ្យ​សង្ឃ​ ​ឬ​គណៈ​ក្រាល​វិញ​)​១​ ​ការ​ក្រាល​មិន​ត្រឹមត្រូវ​ ​ឬ​ភិក្ខុ​នៅ​ក្រៅ​សីមា​អនុមោទនា១​ ​កឋិន​ដែល​ក្រាល​មិន​ឡើង​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាងនេះ​ឯង​ ​(​ឯ​ការ​ក្រាលកឋិន​ឡើង​នោះ​គឺ​)​ ​ក្រាល​ដោយ​សំពត់​ថ្មី១​ ​សំពត់​ជំនំ១​ ​សំពត់​ចាស់១​ ​សំពត់​បង្សុកូល១​ ​សំពត់​ធ្លាក់ចុះ​ទៀប​រាន​ផ្សារ១​ ​សំពត់​ដែល​បាន​មក​ដោយ​មិនបាន​ធ្វើ​និមិត្ត១​ ​សំពត់​ដែល​បាន​មក​ដោយ​មិនបាន​និយាយ​បញ្ចុះបញ្ចូល១​ ​សំពត់​ដែល​មិនខ្ចី​គេ១​ ​សំពត់​ដែល​បាន​ធ្វើស​ម្រេច​ក្នុង​ថ្ងៃ​នោះ១​ ​សំពត់​ដែល​មិន​ធ្វើឲ្យ​កន្លង​រាត្រី​ ​គឺ​មិន​ឲ្យ​អរុណរះ​ឡើង​ទាន់១​ ​សំពត់​ដែល​បាន​ធ្វើពិន្ទុ​កប្ប១​ ​ក្រាល​ដោយ​ចីវរ​ទាំង៣​ ​(​ចីវរ​ណាមួយ​ក៏បាន​)​១​ ​សំពត់​ដែល​ធ្វើឲ្យ​មាន​មណ្ឌល​គ្រប់គ្រាន់​ ​កាត់​ដាច់​ត្រឹមត្រូវ​ជា​បញ្ច​ខ័ណ្ឌ​ក្តី​ ​លើស​ពី​បញ្ច​ខ័ណ្ឌ​ក្តី១​ ​ឲ្យ​បុគ្គល​ក្រាល១​ ​ការ​ក្រាល​ដោយ​ត្រឹមត្រូវ​ ​ឬ​ភិក្ខុ​ក្នុង​សីមា​អនុមោទនា១​ ​ការ​ក្រាល​ឡើងជា​កឋិន​ ​ដោយ​អាការ​យ៉ាងនេះ​ឯង​ ​មាតិកា​នាំឲ្យ​កឋិន​ដោះ​ ​មាន៨​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636795419302651458
ទៅកាន់ទំព័រ៖