ព្រះត្រៃបិដក ភាគ ០៨

យ៉ាង​ ​គឺ​ ​មានការ​ចៀសចេញ​ទៅ​ ​ជា​កំណត់១​ ​មានការ​ធ្វើ​ចីវរ​សម្រេច​ ​ជា​កំណត់១​ ​មាន​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់១​ ​មាន​ចីវរ​វិនាស​ ​ជា​កំណត់១​ ​មានការ​ឮដំណឹង​ ​ជា​កំណត់១​ ​អស់​សេចក្តី​សង្ឃឹម១​ ​មានការ​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់១​ ​សង្ឃ​ព្រមព្រៀង​គ្នា​ដោះ​កឋិន​មួយទៀត​ ​ជា​គំរប់​ប្រាំបី១​ ​(​អធិប្បាយ​ថា​)​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ដែល​ធ្វើ​ហើយ​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​ ​កឋិន​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចៀសចេញ​ទៅ​ ​ជា​កំណត់​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​លុះ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​ក្នុង​ទីនេះ​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​ ​កឋិន​ ​(​របស់​ភិក្ខុ​នោះ​)​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​សម្រេច​ ​ជា​កំណត់​។​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​លុះ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​ថា​ ​អាត្មាអញ​ ​នឹង​មិន​ធ្វើ​ ​(​ចីវរ​នេះ​)​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់​ ​ភិក្ខុ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636795419556835997
ទៅកាន់ទំព័រ៖