ព្រះត្រៃបិដក ភាគ ០៨

នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​លុះ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មានគំនិត​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចីវរ​ក្នុង​ទីនេះ​ ​អាត្មាអញ​នឹង​មិន​ត្រឡប់​វិញ​ទេ​ ​កាល​ភិក្ខុ​នោះ​កំពុង​ធ្វើ​ ​ចីវរ​ក៏​វិនាស​ទៅ​ ​កឋិន​នោះ​ ​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ក៏​ធ្វើ​ចីវរ​ ​(​នោះ​)​ ​ខាងក្រៅ​សីមា​ ​លុះ​ធ្វើ​ចីវរ​ស្រេច​ ​ស្រាប់តែ​ឮដំណឹង​ថា​ ​កឋិន​ក្នុង​អាវាស​នោះ​ ​សង្ឃ​ព្រមគ្នា​ដក​ហើយ​ ​កឋិន​នោះ​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ឮដំណឹង​ ​ជា​កំណត់​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ក៏​ធ្វើ​ចីវរ​ ​(​នោះ​)​ ​ខាងក្រៅ​សីមា​ ​លុះ​ធ្វើ​ចីវរ​ហើយ​ ​ក៏​បង្អង់​ឲ្យ​ការ​ដោះ​កឋិន​ ​(​នោះ​)​ ​កន្លង​ហួស​ទៅ​ខាងក្រៅ​សីមា​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636795419817340897
ទៅកាន់ទំព័រ៖