ព្រះត្រៃបិដក ភាគ ០៨

ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់​ ​ភិក្ខុ​នាំ​យក​ចីវរ​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ក៏​ធ្វើ​ចីវរ​ ​(​នោះ​)​ ​ខាងក្រៅ​សីមា​ ​លុះ​ធ្វើ​ចីវរ​ស្រេចហើយ​ ​ក៏​មានគំនិត​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ហើយក៏​បាន​មក​ទាន់ពេល​ដោះ​កឋិន​មែន​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​រឿង​អា​ទាយ​ ​និង​សមា​ទាយ​ ​(​ទាំង២នេះ​)​ ​មាន​ប្រការ​ប្រាំ​ពីរ​ៗ​ ​ដំណើរ​ក្នុង​រឿង​ ​ដែល​ភិក្ខុ​ធ្វើ​ចីវរ​មិនទាន់​ស្រេច​ ​៦ប្រការ​ ​គ្មាន​ការ​ដោះ​កឋិន​ ​ត្រង់​ចៀសចេញ​ទៅ​ ​ជា​កំណត់​ទេ​ ​ការ​ដោះ​កឋិន​ ​ត្រង់​ធ្វើ​ចីវរ​សម្រេច១​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់១​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់១​ ​ទាំង៣នេះ​ ​កើត​ដោយ​ភិក្ខុ​នាំ​យក​ ​(​ចីវរ​ចៀសចេញ​ទៅ​)​ ​ខាងក្រៅ​សីមា​ ​ហើយ​មានគំនិត​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ ​(​ចីវរ​)​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636795420094136728
ទៅកាន់ទំព័រ៖