ព្រះត្រៃបិដក ភាគ ០៨

ក្នុង​ទីនេះ​ ​និ​ដ្ឋាន​ន្តិ​កា​ក្តី​ ​សន្និ​ដ្ឋាន​ន្តិ​កា​ក្តី​ ​នា​សន​ន្តិ​កា​ក្តី​ ​ទាំង៣នេះ​ថា​ ​ភិក្ខុ​នាំ​យក​ ​(​ចីវរ​ចៀសចេញ​ទៅ​)​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ទៅ​ធ្វើ​ខាងក្រៅ​សីមា​ ​រឿង​ន័យ​វិធី​ទាំង៣​ ​ដែល​មានត​ទៅ​ខាងក្រោយ​ថា​ ​(​ភិក្ខុ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​)​ ​ដោយ​មិនបាន​តាំងចិត្ត​ ​គឺ​ភិក្ខុ​គ្មាន​គំនិត​ថា​ ​(​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​ឬមិន​ត្រឡប់​វិញ​ទេ​)​ ​ការ​ដោះ​កឋិន​ត្រង់​ធ្វើ​ចីវរ​សម្រេច​ ​ជា​កំណត់១​ ​ត្រង់​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់១​ ​ត្រង់​ចីវរ​វិនាស​ ​ជា​កំណត់១​ ​ត្រង់​ឮដំណឹង​ ​ជា​កំណត់១​ ​ត្រង់​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់១​ ​ដោះ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ១​ ​(​ទាំង៦នេះ​)​ ​ថា​ ​ភិក្ខុ​កាន់​យក​ ​(​ចីវរ​)​ ​ចៀសចេញ​ទៅ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​ត្រឡប់​វិញ​ ​អាត្មាអញ​ ​នឹង​ទៅ​ធ្វើ​ខាងក្រៅ​សីមា​ ​(​លុះ​កំពុង​ធ្វើ​)​ ​ក៏​គិតថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ ​ហើយក៏​ធ្វើ​ចីវរ​ឲ្យ​សម្រេច​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636795420462927822
ទៅកាន់ទំព័រ៖