ព្រះត្រៃបិដក ភាគ ០៨

ព្រោះ​និយាយ​បញ្ចុះបញ្ចូល​គេ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​ខ្ចីគេ​មក​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​មិនបាន​ធ្វើឲ្យ​ស្រេច​ក្នុង​ថ្ងៃ​នោះ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​ធ្វើឲ្យ​កន្លង​រាត្រី​ ​គឺ​ឲ្យ​អរុណរះ​ឡើង​ទាន់​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​សំពត់​ដែល​មិនបាន​ធ្វើពិន្ទុ​កប្ប​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​វៀរចាក​សង្ឃាដី​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​វៀរចាក​ឧត្តរាសង្គ​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​វៀរចាក​អន្តរវាសក​ ​ហើយ​ក្រាល​ ​មិន​ឡើងជា​កឋិន​។​ ​វៀរចាក​ចីវរ​មាន​មណ្ឌល​គ្រប់គ្រាន់​ ​ដែលកាត់​ដាច់​ជា​បញ្ច​ខ័ណ្ឌ​ក្តី​ ​លើស​ពី​បញ្ច​ខ័ណ្ឌ​ក្តី​ ​ក្នុង​ថ្ងៃ​នោះ​ឯង​ ​ហើយ​ក្រាល​ ​ក៏​មិន​ឡើងជា​កឋិន​។​ ​មិន​ឲ្យ​បុគ្គល​ក្រាល​ ​(​ទៅ​ឲ្យ​សង្ឃ​ ​ឬ​គណៈ​ក្រាល​វិញ​)​ ​មិន​ឡើងជា​កឋិន​។​ ​ការ​ក្រាល​មិន​ត្រឹមត្រូវ​ ​ក៏​មិន​ឡើងជា​កឋិន​។​ ​បើ​ភិក្ខុ​នៅ​ក្រៅ​សីមា​ ​ហើយ​អនុមោទនា​កឋិន​នោះ​ ​ការ​ក្រាល​បែបនេះ​ ​មិន​ឡើងជា​កឋិន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ក្រាលកឋិន​ដូច​ន័យ​ ​ដែល​តថាគត​ពោល​មកនេះ​ឯង​ ​មិន​ឡើងជា​កឋិន​ទេ​។​
 ​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​(​ឯ​កឋិន​ដែល​ភិក្ខុ​ក្រាល​ឡើង​នោះ​គឺ​)​ ​សំពត់​ថ្មី​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ជំនំ​ ​ក្រាល​ឡើងជា​កឋិន​។​ ​សំពត់​ចាស់​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636795401135992385
ទៅកាន់ទំព័រ៖