ព្រះត្រៃបិដក ភាគ ០៨
ចីវរក្ខន្ធកៈ
[៣៤] សម័យនោះ ព្រះពុទ្ធមានជោគ គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងវេសាលី ក៏ស្តុកស្តម្ភទូលាយមានជនច្រើន មានមនុស្សមីរដេរដាស មានអាហារ ផ្ទះកំពូល ចំណីក៏សម្បូរណ៌ មានប្រាសាទ៧ពាន់៧រយ៧ប្រាសាទ មានផ្ទះកំពូល៧ពាន់ ៧រយ ៧ផ្ទះ មានសួនច្បារ ៧ពាន់ ៧រយ ៧សួនច្បារ មានស្រះបោក្ខរណី ៧ពាន់ ៧រយ ៧ស្រះ ទាំងមានស្រីផ្កាមាស(ម្នាក់) ឈ្មោះនាងអម្ពបាលី រូបល្អគួរជាទីពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ប្រកបដោយសម្បុរល្អ និងជាទីគាប់ចិត្តរបស់ជនពន់ពេក ហើយជាស្រីប្រសប់ ក្នុងការល្បែងរាំច្រៀង និងការដេញដំប្រគំ ជាស្រីដែលពួកមនុស្សត្រូវការទាំងប៉ុន្មាន តែងចូលទៅរកច្រើន ឯនាង (នោះ) ទៅក្នុងមួយយប់ៗ (តែងយកថ្លៃ) ៥០កហាបណៈ។ ឯក្រុងវេសាលីសោត សឹងថ្កុំថ្កើងលើសលុបប្រមាណ ព្រោះនាងអម្ពបាលីនោះ។ គ្រានោះ មានពួកកុដុម្ពីរនៅក្រុងរាជគ្រឹះ
ID: 636795421296365492
ទៅកាន់ទំព័រ៖