ព្រះត្រៃបិដក ភាគ ០៨

សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​នាង​កុមារី​ម្នាក់​ ​ឈ្មោះ​សាល​វតី​ ​រូបល្អ​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ហើយ​ប្រកបដោយ​សម្បុរ​ល្អ​ ​និង​ជាទី​គាប់ចិត្ត​ ​របស់​ជន​ពន់ពេក​។​ ​វេលា​នោះ​ ​ពួក​កុដុម្ពី​រនៅ​ក្រុង​រាជគ្រឹះ​ ​ក៏បាន​តាំង​នាង​ ​សាល​វតី​កុមារី​ ​ឲ្យ​ធ្វើជា​ស្រីផ្កាមាស​។​ ​គ្រានោះ​ ​មិនយូរ​ប៉ុន្មាន​ ​នាង​សាល​វតី​ស្រីផ្កាមាស​ ​ក៏​ជា​ស្រី​ប្រសប់​ ​ក្នុង​ការ​ល្បែង​រាំច្រៀង​ ​និង​ដេញ​ដំ​ប្រគំ​ ​ជា​ស្រី​ដែល​ពួក​មនុស្ស​ ​ត្រូវការ​ទាំងប៉ុន្មាន​ ​តែង​ចូល​ទៅ​រក​ច្រើន​ ​ឯ​នាង​នោះ​ ​ទៅ​ក្នុង១យប់​ ​(​យក​ថ្លៃ​)​ ​១០០កហាបណៈ​។​ ​លំដាប់នោះ​ ​នាង​សាល​វតី​ ​ស្រីផ្កាមាស​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​មានគភ៌​ឡើង​។​ ​វេលា​នោះ​ ​នាង​សាល​វតី​ ​ស្រីផ្កាមាស​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​(​ធម្មតា​)​ ​ស្រី​ ​តែ​មានគភ៌​ហើយ​ ​រមែង​មិនជា​ទីគាប់ចិត្ត​ ​របស់​ពួក​បុរស​ឡើយ​ ​ប្រសិនបើ​បុរស​ណាមួយ​ ​នឹង​ដឹង​អាត្មាអញ​ថា​ ​នាង​សាល​វតី​ ​ស្រីផ្កាមាស​ ​មានគភ៌​ហើយ​ ​គ្រឿង​សក្ការៈ​ទាំងអស់​ ​របស់​អញ​ ​មុខ​ជា​នឹង​សាបសូន្យ​ ​(​មិនខាន​)​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ប្រាប់​គេ​ថា​ ​មាន​ជម្ងឺ​។​ ​គ្រានោះ​ ​នាង​សាល​វតី​ ​ស្រីផ្កាមាស​ ​ក៏បាន​បង្គាប់​នាយទ្វារ​ថា​ ​នែ​នាយទ្វារ​ ​កុំ​ឲ្យ​បុរស​ណាមួយ​ ​ចូល​មក​ឡើយ​ ​ទុកជា​នរណា​មក​ ​សួររក​ខ្ញុំ​ ​អ្នកឯង​ត្រូវ​ប្រាប់​ថា​ ​នាង​សាល​វតី​ ​មាន​ជម្ងឺ​។​ ​នាយទ្វារ​នោះ​ ​ក៏បាន​ទទួលពាក្យ​ ​នាង​សាល​វតី​ ​ស្រីផ្កាមាស​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636795422477823067
ទៅកាន់ទំព័រ៖