ព្រះត្រៃបិដក ភាគ ០៨

ដោយ​ពាក្យ​ថា​ ​អឺ​នាង​។​ ​លំដាប់នោះ​ ​នាង​សាល​វតី​ស្រីផ្កាមាស​ ​លុះដល់​គភ៌​នោះ​ចាស់ហើយ​ ​ក៏​សម្រាលកូន​ប្រុស១មក​។​ ​វេលា​នោះ​ ​នាង​សាល​វតី​ស្រីផ្កាមាស​ ​បាន​បង្គាប់​ខ្ញុំស្រី​ថា​ ​នែនាង​ ​ហ៏​ ​នាង​ឯង​ចូរ​ដាក់​ទារក​នេះ​ ​ក្នុង​ចង្អេរ​ចាស់​ ​ហើយ​នាំ​យក​ទៅ​ចោល​ ​លើ​គំនរ​សម្រាម​ចុះ​។​ ​ឯខ្ញុំ​ស្រី​នោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ ​នាង​សាល​វតី​ស្រីផ្កាមាស​ ​ដោយ​ពាក្យ​ថា​ ​ចាស​អ្នក​ម្ចាស់​ ​ហើយក៏​ដាក់​ទារក​នោះ​ ​ក្នុង​ចង្អេរ​ចាស់​ ​ហើយ​នាំ​យក​ទៅ​ចោល​ ​លើ​គំនរ​សម្រាម​។​ ​សម័យ​នោះ​ឯង​ ​ព្រះរាជ​កុមារ​ ​ឈ្មោះ​អ​ភយៈ​ ​ចេញទៅ​គាល់​បម្រើ​ស្តេច​ ​ក្នុង​វេលា​ព្រឹក​ ​ក៏បាន​ឃើញ​ទារក​នោះ​ ​មាន​ពួក​សត្វ​ក្អែក​ចោមរោម​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​ទៅ​មនុស្ស​ទាំងឡាយ​ថា​ ​នែ​នាយ​ ​អ្វី​នេះ​ ​ដែល​ពួក​ក្អែក​ចោមរោម​។​ ​មនុស្ស​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ទារក​។​ ​រាជកុមារ​ត្រាស់​សួរ​ថា​ ​នែ​នាយ​ ​ទារក​នេះ​ ​វា​នៅ​រស់​ទេ​ឬ​។​ ​មនុស្ស​ទាំងនោះ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​នៅ​រស់​ទេ​។​ ​រាជកុមារ​ក៏​ត្រាស់​ថា​ ​នែ​នាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំ​យក​ទារក​នោះ​ ​ទៅ​ក្នុង​ព្រះរាជវាំង​យើង​ ​ហើយ​ប្រគល់ឲ្យ​ពួក​ស្រី​ដោះ​ចិញ្ចឹម​។​ ​មនុស្ស​ទាំងនោះ​ ​បាន​ទទួលពាក្យ​អភយ​រាជកុមារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ករុណាវិសេស​ ​ក៏​នាំ​យក​ទារក​នោះ​ ​ទៅ​ក្នុង​ព្រះរាជវាំង​ ​របស់​អភយ​រាជកុមារ​ ​ហើយ​ប្រគល់ឲ្យ​ទៅ​ពួក​មេដោះ​ថា​ ​នាង​ទាំងឡាយ​ចូរ​ចិញ្ចឹម​ចុះ​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636795422697955658
ទៅកាន់ទំព័រ៖