ព្រះត្រៃបិដក ភាគ ០៨

ជន​ទាំងឡាយ​ ​បាន​ឲ្យ​ឈ្មោះ​ទារក​នោះ​ថា​ ​ជីវកៈ​ ​ដោយហេតុថា​ ​ទារក​នោះ​នៅ​រស់​ ​ឲ្យ​ឈ្មោះ​ទារក​នោះ​ ​(​ខាងក្រោយ​ទៀត​)​ ​ថា​ ​កោ​មារ​ភ​ត្យ​ ​ព្រោះថា​ទារក​នោះ​ ​អភយ​រាជកុមារ​ ​បាន​ឲ្យ​គេ​រើស​យក​មក​ចិញ្ចឹម​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ជា​អ្នកដឹង​ក្តី​ឡើង​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ចូល​ទៅ​គាល់​ ​អភយ​រាជកុមារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​ ​អភយ​រាជកុមារ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​អ្នកណា​ជា​មាតា​របស់ខ្ញុំ​ ​អ្នកណា​ជា​បិតា​របស់ខ្ញុំ​។​ ​អភយ​រាជកុមារ​តប​ថា​ ​ហៃ​បា​ជីវកៈ​ ​ទុកជា​អញ​ ​ក៏​មិនបាន​ស្គាល់​មាតា​របស់​អ្នក​ដែរ​ ​ប៉ុន្តែ​ខ្លួន​អញ​ ​ទុកដូចជា​បិតា​របស់​អ្នក​ ​(​ព្រោះ​)​ ​អ្នកឯង​ ​យើង​បាន​ឲ្យ​គេ​យក​មក​ចិញ្ចឹម​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​រាជត្រកូល​នេះ​ ​តែ​បុគ្គល​គ្មាន​សិល្បសាស្ត្រ​ហើយ​ ​មិន​ងាយ​នឹង​ចិញ្ចឹមជីវិត​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​រក​រៀន​សិល្បសាស្ត្រ​។​
 ​[​៣៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ពេទ្យ​ម្នាក់​ ​ជា​ទិសាបាមោក្ខ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​តក្ក​សិលា​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មិនបាន​លា​អភយ​រាជកុមារ​ឡើយ​ ​ហើយ​ចេញ​ដើរសំដៅទៅ​ក្រុង​តក្ក​សិលា​ ​ក៏បាន​ចូល​ទៅ​រក​ពេទ្យ​នោះ​ ​ឯ​ក្រុង​តក្ក​សិលា​ដោយលំដាប់​ ​លុះ​ចូល​ទៅដល់
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636795422974191458
ទៅកាន់ទំព័រ៖