ព្រះត្រៃបិដក ភាគ ០៨

ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​ពេទ្យ​នោះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ខ្ញុំ​ប្រាថ្នា​នឹង​សិក្សា​សិល្បសាស្ត្រ​។​ ​ឯ​អាចារ្យ​ទិសាបាមោក្ខ​នោះ​ ​ក៏​តប​វិញ​ថា​ ​នែ​នាយ​ជីវកៈ​ ​បើ​ដូច្នោះ​ ​អ្នកឯង​ចូរ​រៀន​ចុះ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏​រៀន​សិល្បសាស្ត្រ​បាន​ច្រើន​ផង​ ​រៀប​បាន​ឆាប់​ផង​ ​ចាំទុក​បាន​ល្អ​ផង​ ​សិល្បសាស្ត្រ​ ​ដែល​ជីវក​កោ​មារ​ភ​ត្យ​នោះ​ ​បាន​រៀន​ហើយ​ ​ក៏​មិន​ភ្លេច​ទៅ​ផង​។​ ​លុះ​កន្លង៧ឆ្នាំទៅ​ហើយ​ ​ទើប​ជីវក​កោ​មារ​ភ​ត្យ​ ​មាន​សេចក្តី​រិះគិត​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​រៀន​សិល្បសាស្ត្រ​បាន​ច្រើន​ផង​ ​រៀន​បាន​ឆាប់​ផង​ ​ចាំទុក​បាន​ល្អ​ផង​ ​សិល្បសាស្ត្រ​ ​ដែល​អញ​បាន​រៀន​ហើយ​ ​ក៏​មិន​ភ្លេច​ទៅ​ផង​ ​ម្យ៉ាងទៀត​ ​កាល​អាត្មាអញ​ ​រៀន​អស់៧ឆ្នាំ​ហើយ​ ​ក៏​រក​ទីបំផុត​សិល្បសាស្ត្រ​នេះ​មិន​ប្រាកដ​ឡើយ​ ​ទីបំផុត​សិល្បសាស្ត្រ​នេះ​ ​តើ​នឹង​បាន​ប្រាកដ​ ​ក្នុង​វេលា​ណា​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​ចូល​ទៅ​រក​ពេទ្យ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ពេទ្យ​នោះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ខ្ញុំ​រៀន​សិល្បសាស្ត្រ​បាន​ច្រើន​ផង​ ​រៀន​បាន​ឆាប់​ផង​ ​ចាំទុក​បាន​ល្អ​ផង​ ​សិល្បសាស្ត្រ​ ​ដែល​ខ្ញុំ​បាន​រៀន​ហើយ​ ​មិន​ភ្លេច​ទៅវិញ​ផង​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​រៀន​អស់៧ឆ្នាំ​ហើយ​ ​ក៏​រក​ទីបំផុត​សិល្បសាស្ត្រ​នេះ​ ​មិន​ប្រាកដ​សោះ​ ​ទីបំផុត​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636795423341742481
ទៅកាន់ទំព័រ៖