ព្រះត្រៃបិដក ភាគ ០៨

សិល្បសាស្ត្រ​នេះ​ ​តើ​នឹង​បាន​ប្រាកដ​ក្នុង​វេលា​ណា​។​ ​ឯ​អាចារ្យ​នោះ​ ​ក៏​ប្រាប់​ថា​ ​នែ​នាយ​ជីវកៈ​ ​បើ​ដូច្នោះ​ ​អ្នកឯង​ត្រូវ​កាន់​យក​ចបជីក​ ​ដើរទៅ​ចំនួន១យោជន៍​ជុំវិញ​ក្រុង​តក្ក​សិលា​ ​ហើយ​គន់មើល​វត្ថុ​ឯណា​នីមួយ​ ​ដែល​មិនមែន​ជា​ថ្នាំ​ ​ចូរ​អ្នកនាំ​វត្ថុ​នោះ​មក​។​ ​ឯ​ជីវក​កោ​មារ​ភ​ត្យ​ ​ទទួល​ស្តាប់​ពាក្យ​ពេទ្យ​នោះ​ ​ដោយ​ពាក្យ​ថា​ ​បាទ​លោក​អាចារ្យ​ ​ហើយក៏​កាន់​ចបជីក​ ​ដើរទៅ​ចំនួន១យោជន៍​ជុំវិញ​ក្រុង​តក្ក​សិលា​ ​ក៏​មិនឃើញ​មាន​វត្ថុ​អ្វីមួយ​ ​ដែល​មិនមែន​ជា​ថ្នាំ​ឡើយ​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​ចូល​ទៅ​រក​ពេទ្យ​នោះ​វិញ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ពេទ្យ​នោះ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ខ្ញុំ​បាន​ដើរទៅ​ចំនួន១យោជន៍​ជុំវិញ​ក្រុង​តក្ក​សិលា​ ​ក៏​មិនឃើញ​មាន​វត្ថុ​អ្វីមួយ​ ​ដែល​មិនមែន​ជា​ថ្នាំ​សោះ​។​ ​ឯ​អាចារ្យ​នោះ​ក៏​និយាយ​ថា​ ​នែ​នាយ​ជីវកៈ​ ​អ្នកឯង​ ​យើង​បាន​បង្រៀន​រួចហើយ​ ​សិល្បសាស្ត្រ​ប៉ុណ្ណេះ​ ​ល្មម​ចិញ្ចឹមជីវិត​របស់​អ្នកឯង​បាន​ហើយ​ ​ៗ​ក៏​ប្រគល់​ស្បៀង​បន្តិចបន្តួច​ឲ្យ​ជីវក​កោ​មារ​ភ​ត្យ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​នាំ​យក​ស្បៀង​បន្តិចបន្តួច​នោះ​ចេញ​ដើរ​ ​សំដៅ​ទៅ​ក្រុង​រាជគ្រឹះ​វិញ​។​ ​វេលា​នោះ​ ​ស្បៀង​បន្តិចបន្តួច​ ​របស់​ជីវក​កោ​មារ​ភ​ត្យ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ទៀប​ក្រុង​សាកេ​ត​ ​នៅ​ពាក់កណ្តាល​ផ្លូវ​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏​មាន​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636795423765556722
ទៅកាន់ទំព័រ៖