ព្រះត្រៃបិដក ភាគ ០៨

លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភរិយា​សេដ្ឋី​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​ឥឡូវ​មាន​គ្រូពេទ្យ​អញ្ជើញ​មក​ ​គាត់​ចង់​ឃើញ​អ្នក​ម្ចាស់​។​ ​ឯ​ភរិយា​សេដ្ឋី​ក៏​សួរ​ថា​ ​នែ​នាយទ្វារ​ ​គ្រូពេទ្យ​នោះ​ ​តើ​បែបយ៉ាង​ណា​។​ ​នាយទ្វារ​ជំរាប​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​គ្រូពេទ្យ​នោះ​នៅក្មេង​ទេ​។​ ​ឯ​ភរិយា​សេដ្ឋី​ក៏​តប​ថា​ ​កុំឡើយ​នាយទ្វារ​ ​គ្រូពេទ្យ​នៅក្មេង​ម្ល៉េះ​ ​នឹង​ធ្វើ​រោគ​អញ​ឲ្យ​ជា​ម្តេច​បាន​ ​គ្រូពេទ្យ​ដែល​ជា​ទិសាបាមោក្ខ​យ៉ាង​ធំៗ​ ​ច្រើន​នាក់​ ​ក៏បាន​មក​ព្យាបាល​ហើយ​ ​ក៏​គង់​មិន​អាច​នឹង​ធ្វើ​រោគ​ឲ្យ​សះជា​បាន​ ​នាំ​យក​ប្រាក់​ជាច្រើន​ទៅ​ហើយ​។​ ​ខណៈនោះ​ ​នាយទ្វារ​ក៏បាន​ចូល​ទៅ​រក​ជីវក​កោ​មារ​ភ​ត្យ​វិញ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ថា​ ​បពិត្រ​លោក​អាចារ្យ​ ​ភរិយា​សេដ្ឋី​បាន​និយាយ​យ៉ាងនេះ​ថា​ ​កុំឡើយ​នាយទ្វារ​ ​គ្រូពេទ្យ​នៅក្មេង​ម្ល៉េះ​ ​នឹង​ព្យាបាល​រោគ​អញ​ឲ្យ​សះជា​ម្តេច​បាន​ ​គ្រូពេទ្យ​ដែល​ជា​ទិសា​បា​មោក្ខ​ធំៗ​ ​ច្រើន​នាក់​ ​បាន​មក​ព្យាបាល​ ​ក៏​គង់​មិន​អាច​នឹង​ធ្វើ​រោគ​ឲ្យ​សះជា​បាន​ ​នាំ​យក​ប្រាក់​ជាច្រើន​ទៅ​ហើយ​។​ ​ឯ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏​និយាយ​វិញ​ថា​ ​នែ​នាយទ្វារ​ ​ចូរ​អ្នកឯង​ទៅ​ជំរាប​ភរិយា​សេដ្ឋី​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​គ្រូពេទ្យ​បាន​និយាយ​ពាក្យ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​អ្នក​ម្ចាស់​កុំអាល​ឲ្យ​វុត្ថុ​អ្វី​ៗ​មុន​ឡើយ​ ​ចាំ​អ្នក​ម្ចាស់​ជា​រោគ​ពេលណា​ ​អ្នក​ម្ចាស់​ចង់​ឲ្យ​វត្ថុ​ណា​ ​ក៏​គប្បី​ឲ្យ​វត្ថុ​នោះ​ ​ក្នុង​ពេលនោះ​ចុះ​។​ ​នាយទ្វារ​នោះ​ ​ទទួល​ស្តាប់​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636795424399913005
ទៅកាន់ទំព័រ៖