ព្រះត្រៃបិដក ភាគ ០៨
ពាក្យជីវកកោមារភត្យ ដោយពាក្យថា បាទលោកអាចារ្យ ហើយក៏ចូលទៅរកភរិយាសេដ្ឋីវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យបាននិយាយពាក្យយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់កុំអាលឲ្យវត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគវេលាណា អ្នកម្ចាស់ចង់ឲ្យវត្ថុណា ក៏គប្បីឲ្យវត្ថុនោះ ក្នុងវេលានោះចុះ។ ឯភរិយាសេដ្ឋីក៏ប្រាប់ថា នែនាយទ្វារ បើដូច្នោះ សូមឲ្យគ្រូពេទ្យអញ្ជើញចូលមកចុះ។ នាយទ្វារនោះ បានទទួលស្តាប់ពាក្យភរិយាសេដ្ឋី ដោយពាក្យថា បាទអ្នកម្ចាស់ ហើយក៏ចូលទៅរកជីវកកោមារភត្យវិញ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងជីវកកោមារភត្យថា បពិត្រលោកអាចារ្យ ភរិយាសេដ្ឋីឲ្យអញ្ជើញលោក។ វេលានោះ ជីវកកោមារភត្យ ក៏បានចូលទៅរកភរិយាសេដ្ឋី លុះចូលទៅដល់ហើយ ក៏សង្កេតស្គាល់កាយវិការរបស់ភរិយាសេដ្ឋី ហើយបាននិយាយពាក្យនេះនឹងភរិយាសេដ្ឋីថា បពិត្រអ្នកម្ចាស់ ខ្ញុំបាទត្រូវការសប្បិ១ទូកដៃ។ លំដាប់នោះ ភរិយាសេដ្ឋី ក៏បានបង្គាប់ឲ្យគេឲ្យសប្បិ១ទូកដៃទៅជីវកកោមារភត្យ។ វេលានោះ ជីវកកោមារភត្យ ក៏បានស្លសប្បិនោះជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ រួចហើយឲ្យភរិយាសេដ្ឋីដេកផ្ងារលើគ្រែ ហើយ
ID: 636795424628826098
ទៅកាន់ទំព័រ៖