ព្រះត្រៃបិដក ភាគ ០៨
បញ្ច្រកថ្នាំនោះ។ ខណៈនោះ សប្បិដែលជីវកកោមារភត្យ បានច្រកទៅហើយនោះ ក៏ខ្ពុរចេញពីមាត់។ គ្រានោះ ភរិយាសេដ្ឋី ក៏ខ្ជាក់សប្បិនោះទៅក្នុងកន្ថោរ ហើយបង្គាប់ទាសីថា ចូរនាងយកសំឡីមកផ្តិតសប្បិនេះចេញ។ វេលានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អើអស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់ណាស់តើ ព្រោះនាងឲ្យទាសីយកសំឡីមកផ្តិតសប្បិនេះ ដែលជារបស់គួរតែចោល ម្យ៉ាងទៀត ថ្នាំដែលមានដំឡៃច្រើនៗ អញបានប្រើប្រាស់អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹងឲ្យទេយ្យធម៌ (រង្វាន់) តិចតួចដល់អញដូចម្តេចបាន។ លំដាប់នោះ ភរិយាសេដ្ឋីសង្កេតស្គាល់វិការជីវកកោមារភត្យ ហើយក៏បាននិយាយពាក្យនេះ នឹងជីវកកោមារភត្យថា នែលោកអាចារ្យ ហេតុអ្វីបានជាអ្នកមានចិត្តប្លែកម្ល៉េះ។ ឯជីវកកោមារភត្យ តបវិញថា ខ្ញុំបាទមានសេចក្តីរិះគិត ក្នុងទីនេះយ៉ាងនេះថា អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះ ជាស្រីអន់ណាស់តើ ព្រោះនាងឲ្យទាសីយកសំឡីមកផ្តិតសប្បិនេះ ដែលជារបស់គួរតែចោល ម្យ៉ាងទៀត ថ្នាំដែលមានដំឡៃច្រើនៗ អញបានប្រើប្រាស់អស់ច្រើនទៅហើយ ស្រីជាម្ចាស់ផ្ទះនេះ នឹងឲ្យទេយ្យធម៌តិចតួច ដល់អាត្មាអញដូចម្តេចបាន។ ឯភរិយាសេដ្ឋី តបវិញថា នែលោកអាចារ្យ យើងជាស្រីគ្រប់គ្រងផ្ទះ គួរចេះសំចៃសប្បិនេះ
ID: 636795424879460433
ទៅកាន់ទំព័រ៖