ព្រះត្រៃបិដក ភាគ ០៨
            
        
        
            
            
                
                សប្បិនេះ នឹងធ្វើជាថ្នាំលាបជើងពួកទាសៈ ពួកកម្មករ ឬនឹងស្រោចទៅក្នុងកិច្ច ដែលធ្វើប្រទីប ក៏គង់តែប្រសើរ នែលោកអាចារ្យ លោកកុំតូចចិត្តឡើយ ទេយ្យធម៌របស់លោក មុខជាមិនសាបសូន្យទេ។ ខណៈនោះ ជីវកកោមារភត្យ ក៏បានផ្សះជម្ងឺឈឺក្បាល៧ឆ្នាំ របស់ភរិយាសេដ្ឋី ដោយការច្រក តែម្តងប៉ុណ្ណោះ។ វេលានោះ ភរិយាសេដ្ឋី ក៏បានសះ ជារោគនោះទៅ ហើយបានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ទៅជីវកកោមារភត្យ។ ឯកូនប្រុសគិតថា មាតារបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏បានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯស្រីជាកូនប្រសា គិតថា ម្តាយក្មេករបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏បានឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈទៀត។ ឯសេដ្ឋីគហបតី គិតថា ភរិយារបស់អាត្មាអញ បានសះ ជាជម្ងឺហើយ ក៏ឲ្យ (រង្វាន់) ចំនួន៤ពាន់កហាបណៈ ហើយឲ្យទាសា ទាសី និងរថទឹមសេះ (ថែមទៀត)។ គ្រានោះ ជីវកកោមារភត្យ បាននាំយក (រង្វាន់) ទាំង១៦ពាន់កហាបណៈនោះ និងទាសាទាសី ទាំងរថទឹមសេះ ហើយចេញទៅក្រុងរាជគ្រឹះ ក៏បានចូលទៅរក អភយរាជកុមារ ឰដក្រុងរាជគ្រឹះដោយលំដាប់ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹងអភយរាជកុមារថា សូមទ្រង់មេត្តាប្រោស រង្វាន់
            
            
         
        
            
                ID: 636795425154356156 
                
            
            
                ទៅកាន់ទំព័រ៖