ព្រះត្រៃបិដក ភាគ ០៨
ទាំង១៦ពាន់ក្តី ទាសាក្តី ទាសីក្តី សេះ និងរថក្តី នេះជាស្នាដៃដំបូងរបស់ទូលបង្គំជាខ្ញុំ សូមព្រះសម្មតិទេព ទ្រង់ទទួលយកគ្រឿងសម្រាប់ចិញ្ចឹមរបស់ទូលបង្គំជាខ្ញុំចុះ។ ឯអភយរាជកុមារក៏តបថា នែនាយជីវកៈ ណ្ហើយ (របស់ទាំងនេះ) ស្រេចនឹងអ្នកឯងចុះ ប៉ុន្តែត្រូវអ្នកឯងសាងលំនៅ ក្នុងបូរីរបស់យើង។ ឯជីវកកោមារភត្យ បានទទួលស្តាប់ព្រះបន្ទូលអភយរាជកុមារ ដោយពាក្យថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏បានសាងលំនៅ ក្នុងវាំងរបស់អភយរាជកុមារ។
[៣៧] សម័យនោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់កើតរោគឫសដូងបាត។ សំពត់សាដកទាំងឡាយ ក៏សឹងតែប្រឡាក់ទៅដោយឈាម។ ពួកព្រះនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើងដល់ព្រះសម្មតិទេពហើយ មិនយូរប៉ុន្មានទេ ព្រះសម្មតិទេព មុខជានឹងប្រសូតិ (បុត្រ) មិនខាន។ ព្រះមហាក្សត្រ ក៏ទ្រង់អៀនអន់ដោយហេតុនោះ។ វេលានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់មានព្រះរាជឱង្ការសួរទៅអភយរាជកុមារថា នែនាយអភ័យ យើងមានជម្ងឺប្រាកដដូច្នោះហើយ អស់ទាំងសំពត់សាដក ប្រឡាក់ទៅដោយឈាម ឯពួកនាងទេវី ឃើញហើយ ក៏ចំអកថា ឥឡូវនេះ ព្រះសម្មតិទេព ទ្រង់មានរដូវហើយ ផ្កាគឺឈាម បានកើតឡើង
ID: 636795425430351942
ទៅកាន់ទំព័រ៖