ព្រះត្រៃបិដក ភាគ ០៨

ដល់​ព្រះ​សម្មតិទេព​ហើយ​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​ព្រះ​សម្មតិទេព​ ​មុខ​ជា​នឹង​ប្រសូតិ​ ​(​បុត្រ​)​ ​មិនខាន​ ​នែ​នាយ​អភ័យ​ ​យើង​សូម​អង្វរ​អ្នក​ ​ចូរ​អ្នក​ស្វែងរក​ពេទ្យ​ណា​ ​ដែល​អាច​ព្យាបាល​យើង​បាន​។​ ​អភយ​រាជកុមារ​ ​តប​វិញ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពេទ្យ​របស់ខ្ញុំ​ព្រះអង្គ​ ​ឈ្មោះ​ជីវកៈ​ ​នៅក្មេង​ ​ជា​មនុស្ស​កំពុង​ចំរើន​ ​ពេទ្យ​នោះ​ ​នឹង​ព្យាបាល​ព្រះ​សម្មតិទេព​បាន​។​ ​ព្រះបាទ​ពិម្ពិសារ​ត្រាស់​ថា​ ​នែ​នាយ​អភ័យ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​បង្គាប់​ពេទ្យ​ជីវកៈ​ ​ឲ្យ​គេ​មក​ព្យាបាល​អញ​ចុះ​។​ ​លំដាប់នោះ​ ​អភយ​រាជកុមារ​ ​ក៏បាន​បង្គាប់​ជីវក​កោ​មារ​ភ​ត្យ​ថា​ ​នែ​នាយ​ជីវកៈ​ ​ចូរ​អ្នកឯង​ ​ទៅ​ព្យាបាល​រោគ​ ​ថ្វាយព្រះ​មហាក្សត្រ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ទទួលបង្គាប់​អភយ​រាជកុមារ​ ​ដោយ​ពាក្យ​ថា​ ​ករុណាវិសេស​ ​ហើយក៏​នាំ​យក​ថ្នាំចំ​នួន​មួយ​ក្រចក​ ​ចូល​ទៅ​គាល់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបទូល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​សូម​មើល​ជម្ងឺ​ព្រះអង្គ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​ផ្សះ​រោគ​ឫសដូងបាត​ ​របស់​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​លាបថ្នាំ​តែម្តង​។​ ​គ្រានោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636795425656474876
ទៅកាន់ទំព័រ៖