ព្រះត្រៃបិដក ភាគ ០៨

ខណៈនោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ក៏​ទ្រង់​បាន​បង្គាប់​ ​ជីវក​កោ​មារ​ភ​ត្យ​ថា​ ​នែ​នាយ​ជីវកៈ​ ​អ្នកឯង​ចូរ​ទៅ​ព្យាបាល​សេដ្ឋី​គហបតិ​ចុះ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ទទួល​ស្តាប់​ព្រះរាជឱង្ការ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វេ​សេស​ ​រួច​ចូល​ទៅ​រក​សេដ្ឋី​គហបតិ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សង្កេត​ដឹង​វិការៈ​ ​របស់​សេដ្ឋី​គហបតិ​ ​រួចហើយ​និយាយ​នឹង​សេដ្ឋី​គហបតិ​ដូច្នេះ​ថា​ ​នែ​គហបតិ​ ​ប្រសិនបើ​ខ្ញុំ​កែរោគ​លោក​ ​សះជា​ហើយ​ ​តើ​ខ្ញុំ​នឹង​ត្រូវ​បាន​រង្វាន់​ដូចម្តេច​។​ ​សេដ្ឋី​គហបតិ​តប​ថា​ ​លោក​អាចារ្យ​ ​សម្បត្តិ​របស់ខ្ញុំ​ទាំងអស់​ក្តី​ ​ក៏​ត្រូវ​បាន​លោក​ ​ខ្លួនខ្ញុំ​ក្តី​ ​ក៏​ធ្វើជា​ខ្ញុំ​របស់​លោក​។​ ​ជីវក​កោ​មារ​ភ​ត្យ​សួរ​ថា​ ​នែ​គហបតិ​ ​លោក​អាច​នឹង​សម្រាន្ត​ផ្អៀង​តែ​ម្ខាង​អស់៧ខែ​បាន​ឬទេ​។​ ​សេដ្ឋី​គហបតិ​តប​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​អាច​នឹង​ដេកផ្អៀង​តែ​ម្ខាង​ ​អស់៧ខែ​បាន​។​ ​ជីវក​កោ​មារ​ភ​ត្យ​សួរ​ថា​ ​នែ​គហបតិ​ ​លោក​អាច​នឹង​សម្រាន្ត​ផ្អៀង​មក​ម្ខាងទៀត​ ​អស់៧ខែ​បាន​ឬទេ​។​ ​សេដ្ឋី​គហបតិ​តប​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​អាច​នឹង​ដេកផ្អៀង​មក​ម្ខាងទៀត​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636795426446910086
ទៅកាន់ទំព័រ៖