ព្រះត្រៃបិដក ភាគ ០៨
អស់៧ខែបាន។ ជីវកកោមារភត្យសួរថា នែគហបតិ លោកអាចនឹងសម្រាន្តផ្ងារ អស់៧ខែបានឬទេ។ សេដ្ឋីគហបតិប្រាប់ថា លោកអាចារ្យ ខ្ញុំអាចនឹងដេកផ្ងារ អស់៧ខែបាន។ ខណៈនោះ ជីវកកោមារភត្យ ក៏ឲ្យសេដ្ឋីគហបតិដេកលើគ្រែ រួចចងសេដ្ឋីភ្ជាប់លើគ្រែ ហើយវះស្បែកក្បាល វែកថ្នេរ (រលាក្បាល) ចេញ ក៏នាំយកបាណកជាតិ
(១) បានពីរ ហើយបង្ហាញដល់ជនថា ចូរអ្នកទាំងឡាយ មើលបាណកជាតិទាំងពីរនេះចុះ បាណកជាតិ១តូច បាណកជាតិ១ធំ ពួកអាចារ្យណានិយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាលក្នុងថ្ងៃទី៥ (ព្រោះ) ពួកអាចារ្យទាំងនោះ បានឃើញបាណកជាតិធំនេះ ដល់ថ្ងៃទី៥ វានឹងជញ្ជក់យកខួរក្នុងរលាក្បាលរបស់សេដ្ឋីគហបតិ ៗនឹងធ្វើមរណកាល ព្រោះវាជញ្ជក់យកខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) ចំណែកខាងពួកអាចារ្យណា និយាយយ៉ាងនេះថា សេដ្ឋីគហបតិនឹងធ្វើមរណកាលក្នុងថ្ងៃទី៧ (ព្រោះ) អាចារ្យទាំងនោះ បានឃើញបាណកជាតិតូចនេះ ដល់ថ្ងៃទី៧ វានឹងជញ្ជក់ខួរក្នុងរលាក្បាលសេដ្ឋីគហបតិ ៗនឹងធ្វើមរណកាល ព្រោះវាជញ្ជក់ខួរក្នុងរលាក្បាល អាចារ្យទាំងនោះ គេឃើញត្រូវ (របស់គេ មិនខុសទេ) រួចហើយទើបបិទថ្នេរ
(១) ជាតិសត្វតូចៗ (មេរោគ)។
ID: 636795426847182981
ទៅកាន់ទំព័រ៖