ព្រះត្រៃបិដក ភាគ ០៨

លំដាប់នោះ​ ​លុះ​កន្លង៧ថ្ងៃ​ទៅ​ ​សេដ្ឋី​គហបតិ​ ​បាន​និយាយទៅ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ ​យ៉ាងនេះ​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​មិន​អាច​នឹង​ដេកផ្ងារ​ ​អស់៧ខែ​បានទេ​។​ ​ជីវក​កោ​មារ​ភ​ត្យ​តប​ថា​ ​នែ​គហបតិ​ ​ក្រែងលោ​ក​បាន​ទទួល​ប្តេជ្ញា​នឹង​ខ្ញុំ​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​អាច​នឹង​ដេកផ្ងារ​ ​អស់៧ខែ​បាន​ ​មិន​ដូច្នោះ​ឬ​។​ ​សេដ្ឋី​និយាយ​ថា​ ​លោក​អាចារ្យ​ ​ខ្ញុំ​បាន​ទទួល​ប្តេជ្ញា​ពិតមែនហើយ​ ​ប៉ុន្តែ​ថា​ ​ខ្ញុំ​មុខ​ជា​នឹង​ស្លាប់​ ​(​មិនខាន​ ​ព្រោះ​)​ ​ខ្ញុំ​មិន​អាច​នឹង​ដេកផ្ងារ​ ​អស់៧ខែ​បានទេ​។​ ​ជីវក​កោ​មារ​ភ​ត្យ​តប​វិញ​ថា​ ​នែ​គហបតិ​ ​បើ​ខ្ញុំ​មិនបាន​និយាយ​នឹង​លោក​ ​(​យ៉ាងនេះ​ទេ​)​ ​អ្នក​មុខ​ជា​មិន​ដេក​ ​អស់​កាល​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ​ ​ម្យ៉ាងទៀត​ ​យើង​បានដឹង​ពីមុន​ហើយ​ថា​ ​ដល់​គ្រប់៧ថ្ងៃ៣ដង​ ​សេដ្ឋី​គហបតិ​ ​មុខ​ជា​នឹង​សះស្បើយ​រោគ​ជា​ប្រាកដ​ ​(​មិនខាន​)​ ​នែ​គហបតិ​ ​ចូរ​អ្ន​ក្រោក​ឡើង​ ​ឥឡូវ​ ​លោក​បាន​សះ​ ​ជា​រោគ​ហើយ​ ​ចូរ​លោក​ដឹង​ ​លោក​ត្រូវឲ្យ​រង្វាន់​ខ្ញុំ​ដូចម្តេច​ខ្លះ​។​ ​សេដ្ឋី​គហបតិ​ ​និយាយ​ថា​ ​លោក​អាចារ្យ​ ​សម្បត្តិ​ខ្ញុំ​ទាំងអស់​ក្តី​ ​ក៏​ត្រូវ​បាន​លោក​ ​ខ្លួនខ្ញុំ​ក្តី​ ​ក៏​សូម​ធ្វើជា​ខ្ញុំ​លោក​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​តប​ថា​ ​នែ​គហបតិ​ ​ណ្ហើយចុះ​ ​លោក​កុំ​ឲ្យ​សម្បត្តិ​ទាំងអស់​ ​មក​ខ្ញុំ​ឡើយ​ ​ម្យ៉ាងទៀត​ ​លោក​កុំ​ធ្វើជា​បាវ​របស់ខ្ញុំ​ ​លោក​ចូរ​ថ្វាយ​ទ្រព្យ​ ​១សែន​កហាបណៈ​ ​ទៅ​ស្តេច​ ​ឲ្យ​ទ្រព្យ​ ​១សែន​កហាបណៈ​មក​ខ្ញុំ​ចុះ​។​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636795427508930830
ទៅកាន់ទំព័រ៖