ព្រះត្រៃបិដក ភាគ ០៨

ហើយ​ចង​កូន​សេដ្ឋី​ភ្ជាប់នឹង​សសរ​ ​រួច​ឲ្យ​ភរិយា​ ​(​នៃ​សេដ្ឋីបុត្ត​)​ ​ឈរ​នៅ​ពី​ខាងមុខ​ ​រួច​វះ​ស្បែក​ពោះ​ ​នាំ​យក​ដុំ​ក្នុង​ពោះវៀនធំ​ ​បង្ហាញ​ដល់​ភរិយា​ ​(​សេដ្ឋីបុត្ត​នោះ​)​ ​ថា​ ​នាង​ចូរ​មើល​រោគ​របស់​ស្វាមី​នាង​ ​បបរ​ដែល​ហុត​ទៅ​ហើយ​ក្តី​ ​ក៏​មិនបាន​រលួយ​ស្រួល​ ​បាយ​ដែល​បរិភោគ​ទៅ​ហើយ​ក្តី​ ​ក៏​មិនបាន​រលួយ​ស្រួល​ ​ឧច្ចារៈ​ក្តី​ ​បស្សាវៈ​ក្តី​ ​ក៏​មិនដែល​បាន​ស្រួល​ ​ព្រោះតែ​រោគ​នេះ​ហើយ​ ​បាន​ជា​ស្វាមី​របស់​នាង​នេះ​ ​ទៅជា​ស្គម​ ​សៅហ្មង​ ​មាន​សម្បុរ​អាក្រក់​ ​កើតរោគ​លឿង​ ​ស្លេកស្លាំង​ ​មានខ្លួន​រវាម​ ​ដោយ​សរសៃ​ ​(​ថា​ហើយក៏​)​ ​ស្រាវ​យក​ដុំ​ពី​ក្នុង​ពោះវៀនធំ​ ​ហើយ​បញ្ចូល​ពោះវៀន​ទៅវិញ​ ​រួច​ដេរ​ស្បែក​ពោះ​ហើយ​ ​លាបថ្នាំ​ឲ្យ​។​ ​វេលា​នោះ​ ​មិនយូរ​ប៉ុន្មាន​ ​កូន​សេដ្ឋី​ ​នៅក្នុង​ក្រុង​ពារាណសី​ ​ក៏បាន​សះ​ ​ជា​រោគ​នោះ​ទៅ​។​ ​គ្រានោះ​ ​សេដ្ឋី​នៅក្នុង​ក្រុង​ពារាណសី​គិតថា​ ​កូន​របស់​អាត្មាអញ​បាន​សះជា​រោគ​ហើយ​ ​ក៏បាន​ប្រគល់ឲ្យ​ ​នូវ​ទ្រព្យ១៦ពាន់​កហាបណៈ​ ​ដល់​ជីវក​កោ​មារ​ភ​ត្យ​។​ ​គ្រានោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ទទួល​ទ្រព្យ​ទាំង​ ​១៦ពាន់​កហាបណៈ​នោះ​ ​ហើយក៏​ត្រឡប់​មក​ក្រុង​រាជគ្រឹះ​វិញ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636795428338568283
ទៅកាន់ទំព័រ៖