ព្រះត្រៃបិដក ភាគ ០៨

 [​៤០​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ក្នុង​ក្រុង​ឧជ្ជេ​នី​ ​ទ្រង់​អាពាធ​ ​ដោយ​រោគលឿង​។​ ​ពួក​ពេទ្យ​ ​ដែល​ជា​ទិសា​បា​មោក្ខ​ធំៗ​ច្រើន​នាក់​ ​មក​ព្យាបាល​ ​ក៏​មិន​អាច​នឹង​កែរោគ​នោះ​ ​ឲ្យ​សះជា​បាន​ ​នាំ​យក​តែ​ប្រាក់​ទៅជា​ច្រើន​។​ ​គ្រានោះ​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ក៏បាន​បញ្ជូន​ព្រះរាជបម្រើ​ ​ឲ្យ​ទៅកាន់​សំណាក់​ ​ស្តេច​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​ព្រះ​បណ្តាំ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ជម្ងឺ​ខ្ញុំ​ប្រាកដ​ដូច្នោះ​ ​ខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​សម្មតិទេព​ ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ជីវក​ពេទ្យ​ ​ឲ្យ​គាត់​ទៅ​ព្យាបាល​រោគ​ខ្ញុំ​។​ ​ខណៈនោះ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​បង្គាប់​ទៅ​ ​ជីវក​កោ​មារ​ភ​ត្យ​ថា​ ​នែ​នាយ​ជីវកៈ​ ​ចូរ​អ្នក​ទៅ​ក្រុង​ឧជ្ជេ​នី​ ​ហើយ​ព្យាបាល​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ផង​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ទទួល​ស្តាប់​ព្រះរាជឱង្ការ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​ ​ហើយ​ទៅកាន់​ក្រុង​ឧជ្ជេ​នី​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​បាទ​ប​ជ្ជោ​ត​ ​លុះ​ចូល​ទៅ​គាល់​ហើយ​ ​ក៏​សង្កេត​ស្គាល់​វិការៈ​ ​របស់​ព្រះ​បាទ​ប​ជ្ជោ​ត​ ​ហើយក៏​ក្រាបបង្គំទូល​ ​ព្រះ​បាទ​ប​ជ្ជោ​ត​យ៉ាងនេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​នឹង​ស្ល​សប្បិ​ថ្វាយ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636795428600003236
ទៅកាន់ទំព័រ៖