ព្រះត្រៃបិដក ភាគ ០៨

ព្រះ​សម្មតិទេព​ ​នឹង​សោយ​សប្បិ​នោះ​បាន​ដែរ​ឬ​។​ ​ព្រះមហាក្សត្រ​ត្រាស់​ថា​ ​នែ​នាយ​ជីវកៈ​ ​មិនបានទេ​ ​អ្នកឯង​អាច​នឹង​រក្សា​រោគ​ឲ្យបាន​សះជា​ ​ដោយ​ថ្នាំ​ណាមួយ​វិញ​ ​វៀរលែងតែ​សប្បិ​ចេញ​ ​ចូរ​អ្នកផ្សំថ្នាំ​នោះ​ចុះ​ ​ដ្បិត​សប្បិ​ជាទី​ខ្ពើមរអើម​របស់ខ្ញុំ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​អាពាធ​របស់​ស្តេច​នេះ​ ​ប្រាកដ​ដូច្នោះ​ ​តែ​វៀរលែង​សប្បិ​ចេញ​ហើយ​ ​អាត្មាអញ​មិន​អាច​នឹង​ធ្វើឲ្យ​សះជា​បាន​ឡើយ​។​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​នឹង​ស្ល​សប្បិ​ ​(​នោះ​)​ ​ឲ្យ​មាន​ពណ៌​ដូច​ទឹកចត់​ ​ឲ្យ​មាន​ក្លិន​ដូច​ក្លិន​ទឹកចត់​ ​ឲ្យ​មាន​រស​ដូច​រស​ទឹកចត់​វិញ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ស្ល​សប្បិ​ឲ្យ​មាន​ពណ៌​ដូចជា​ពណ៌​ទឹកចត់​ ​មាន​ក្លិន​ដូចជា​ក្លិន​ទឹកចត់​ ​មាន​រស​ដូចជា​រស​ទឹកចត់​ ​ជាមួយនឹង​ថ្នាំ​ទាំង​ឡាយ​ផ្សេង​ៗ​។​ ​លំដាប់នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​មាន​សេចក្តី​រិះគិត​ ​ដូច្នេះ​ថា​ ​សប្បិ​ដែល​ស្តេច​នេះ​សោយ​ហើយ​ ​ដល់​ជ្រួតជ្រាប​ទៅ​ ​មុខ​ជា​នឹង​ចង្អោរ​ចេញ​ ​ហើយ​ស្តេច​កំណាច​នេះ​ ​នឹង​បង្គាប់​មនុស្ស​ ​ឲ្យ​សម្លាប់​អាត្មាអញ​ ​មិនខាន​ឡើយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​សូមលា​ជាមុន​ហើយ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ចូល​ទៅ​គាល់​ ​ព្រះ​បាទ​ប​ជ្ជោ​ត​ ​លុះ​ចូល​ទៅ​ជិត​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​នឹង​ព្រះ​បាទ​ប​ជ្ជោ​តថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ធម្មតា​ ​ពួក​ខ្ញុំ​ជា​ពេទ្យ​ ​តែង​គាស់​យក​ឫស​ឈើ​ ​មក​ផ្សំថ្នាំ​ ​ដោយ​ការ​រហ័ស​យ៉ាងនោះ​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636795428850537566
ទៅកាន់ទំព័រ៖