ព្រះត្រៃបិដក ភាគ ០៨
ទៅខ្ញុំឈ្មោះកាកៈវិញ ហើយចៀសចេញទៅកាន់ក្រុងរាជគ្រឹះ ចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ ឯក្រុងរាជគ្រឹះដោយលំដាប់ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះបាទមាគធសេនិយពិម្ពិសារ។ ស្តេចទ្រង់ត្រាស់តបថា នែនាយជីវកៈ អ្នកឯងមិនបានវិលត្រឡប់ទៅវិញ ដោយហេតុណា ឈ្មោះថា បានធ្វើនូវហេតុនោះ ដោយល្អហើយ ស្តេចកំណាចនោះ មុខជានឹងឲ្យគេសម្លាប់អ្នកឯងមិនខាន។ គ្រានោះ ព្រះបាទបជ្ជោត បានសះ ជារោគហើយ ក៏បញ្ជូនរាជបម្រើ ទៅក្នុងសំណាក់ជីវកកោមារភត្យថា សូមឲ្យជីវកៈមក (កុំខាន) យើងនឹងឲ្យពរ។ ឯជីវកកោមារភត្យតបថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យ សូមព្រះសម្មតិទេព គ្រាន់តែទ្រង់រលឹក នូវឧបការៈ របស់ខ្ញុំព្រះអង្គចុះ។ សម័យនោះ សំពត់សិវេយ្យកៈ១គូ ក៏កើតឡើងដល់ព្រះបាទបជ្ជោត ជាសំពត់ដ៏លើសលុប ប្រសើរ ជាប្រធានខ្ពង់ខ្ពស់ ក្រៃលែង ជាងសំពត់ដ៏ច្រើន ជាងគូនៃសំពត់ដ៏ច្រើន ជាងរយនៃគូសំពត់ដ៏ច្រើន ជាងពាន់នៃគូសំពត់ដ៏ច្រើន ជាងសែននៃគូសំពត់ដ៏ច្រើន។ វេលានោះ ព្រះបាទបជ្ជោត បានបញ្ជូនសំពត់ សិវេយ្យកៈ ១គូនោះ
ID: 636795429791371378
ទៅកាន់ទំព័រ៖