ព្រះត្រៃបិដក ភាគ ០៨
ជីវកកោមារភត្យតបថា បពិត្រព្រះអានន្ទដ៏ចំរើន បើដូច្នោះ សូមឲ្យលោកសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ បាន២ ៣ថ្ងៃសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានសម្រួលព្រះកាយរបស់ព្រះដ៏មានព្រះភាគ២ ៣ថ្ងៃ រួចហើយ ក៏ចូលទៅរកជីវកកោមារភត្យ លុះចូលទៅដល់ហើយ ក៏និយាយនឹងជីវកកោមារភត្យដូច្នេះថា នែអាវុសោជីវកៈ ព្រះកាយរបស់ព្រះតថាគត បានស្រួលបួលហើយ អ្នកសំគាល់នូវកាលគួរក្នុងគ្រានេះចុះ។ គ្រានោះ ជីវកកោមារភត្យ មានសេចក្តីរិះគិតដូច្នេះថា អាត្មាអញ ថ្វាយថ្នាំបញ្ចុះដ៏គ្រោតគ្រាតដល់ព្រះដ៏មានព្រះភាគ អំពើនេះ មិនសមគួរដល់អាត្មាអញឡើយ ណ្ហើយចុះ គួរអាត្មាអញ នឹងអប់ផ្កាឧប្បលទាំងឡាយបាន៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ ហើយសឹមបង្អោនថ្វាយដល់ព្រះតថាគត។ គ្រានោះ ជីវកកោមារភត្យ បានអប់ផ្កាឧប្បល៣ក្តាប់ ជាមួយនឹងថ្នាំទាំងឡាយផ្សេងៗ រួចហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏បង្អោនថ្វាយផ្កាឧប្បល១ក្តាប់ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ហិតផ្កាឧប្បល១ក្តាប់ដំបូងនេះ ផ្កាឧប្បលនេះ នឹងបញ្ចុះព្រះដ៏មានព្រះភាគបាន១០ដង រួចបង្អោនថ្វាយផ្កាឧប្បលក្តាប់ទី២ ដល់ព្រះដ៏មានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស
ID: 636795430443798695
ទៅកាន់ទំព័រ៖