ព្រះត្រៃបិដក ភាគ ០៨

ដ៏​មាន​អាយុ​មក​ក្នុង​ពេលនោះ​ថា​ ​នែ​អានន្ទ​ ​កាល​ជីវក​កោ​មារ​ភ​ត្យ​ ​ចេញទៅ​ដល់​ក្រៅ​ខ្លោងទ្វារ​ហើយ​ ​ក៏​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​ថ្នាំបញ្ចុះ​ទាំង៣០ដង​គត់​ ​អាត្មាអញ​ ​បាន​ថ្វាយ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​រួចហើយ​ ​កាយ​របស់​ព្រះ​តថាគត​ក្រាស់​ដោយ​ទោស​ ​ថ្នាំ​នោះ​ ​នឹង​បញ្ចុះ​ព្រះមានព្រះភាគ​គ្រប់៣០ដង​គត់​ក៏ទេ​ ​មុខ​ជា​នឹង​បញ្ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ ​ត្រឹមតែ២៩ដង​ ​ម្យ៉ាងទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ចុះ​ហើយ​ ​មុខ​ជា​នឹង​ស្រង់ទឹក​ ​ថ្នាំ​នោះ​ ​នឹង​បញ្ចុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដែល​បាន​ស្រង់ទឹក​ហើយ​ម្តង​ទៀត​ ​រួម​ជា​ការ​បញ្ចុះ​ថ្នាំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ៣០ដង​គត់​ ​ដោយ​អាការ​យ៉ាងនេះ​ ​នែ​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាត់ចែង​ទឹក​ក្តៅ​ឡើង​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រះករុណា​ម្ចាស់​ ​ហើយក៏​បាន​ចាត់ចែង​ទឹក​ក្តៅ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួចហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បាន​បញ្ចុះ​ថ្នាំ​ហើយ​ឬនៅ​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636795430958208118
ទៅកាន់ទំព័រ៖