ព្រះត្រៃបិដក ភាគ ០៨
ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែជីវកៈ តថាគតបានបញ្ចុះថ្នាំហើយ។ ជីវកកោមារភត្យ ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គ ចេញទៅដល់ក្រៅខ្លោងទ្វារហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា ថ្នាំបញ្ចុះចំនួន ៣០ដងគត់ អាត្មាអញ បានថ្វាយដល់ព្រះមានព្រះភាគរួចហើយ កាយរបស់ព្រះតថាគត ក្រាស់ដោយទោស ថ្នាំនោះ នឹងបញ្ចុះព្រះមានព្រះភាគ ៣០ដងគត់ក៏ទេ មុខជានឹងបញ្ចុះព្រះមានព្រះភាគ បានត្រឹមតែ២៩ដង ម្យ៉ាងទៀត ព្រះដ៏មានព្រះភាគ ទ្រង់បញ្ចុះថ្នាំរួចហើយ មុខជានឹងស្រង់ទឹក ថ្នាំនោះ នឹងបញ្ចុះព្រះដ៏មានព្រះភាគ ដែលស្រង់ទឹករួចហើយ ម្តងទៀត រួមជាការបញ្ចុះថ្នាំ របស់ព្រះដ៏មានព្រះភាគ ៣០ដងគត់ ដោយអាការយ៉ាងនេះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកចុះ សូមព្រះសុគត ទ្រង់ស្រង់ទឹកចុះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្រង់ទឹកក្តៅហើយ ថ្នាំនោះ ក៏បានបញ្ចុះព្រះដ៏មានព្រះភាគ ដែលបានស្រង់ទឹកហើយម្តងទៀត រួមជាការបញ្ចុះថ្នាំរបស់ព្រះដ៏មានព្រះភាគ ៣០ដងគត់យ៉ាងនេះ។ វេលានោះ ជីវកកោមារភត្យ បានក្រាបទូល ព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស កាយរបស់ព្រះដ៏មានព្រះភាគ តាំងនៅជាប្រក្រតីដរាបណាហើយ នឹងបានចំរើនដោយដុំព្រះមំសៈដរាបនោះ។ វេលានោះ
ID: 636795431240124242
ទៅកាន់ទំព័រ៖