ព្រះត្រៃបិដក ភាគ ០៨
វិន័យបិដក មហាវគ្គ តតិយភាគ
កឋិនក្ខន្ធកៈ ចីវរក្ខន្ធកៈ
ចម្បេយ្យក្ខន្ធកៈ និង កោសម្ពិក្ខន្ធកៈ
ភាគទី៣
កឋិនក្ខន្ធកៈ
[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា
(១) ប្រមាណ៣០រូប សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្តប្រើតែចីវរ៣ គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថី ដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងនោះនៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ៦យោជន៍អំពីទីនេះទៅ យើងទាំងឡាយ មិនសមបើមិនបានទៅគាល់ព្រះអង្គសោះ។ គ្រានោះ ពួកភិក្ខុទាំងនោះ នៅចាំវស្សាអស់ត្រៃមាស
(២) រួចហើយក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្តី
(១) យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន។ (២) បីខែ
ID: 636795399022201483
ទៅកាន់ទំព័រ៖