ព្រះត្រៃបិដក ភាគ ០៨

ដែល​ជា​អ្នក​រងា​ជាប្រក្រតី​ ​ជា​អ្នកខ្លាច​រងា​ ​កុលបុត្ត​ទាំងនោះ​ ​អាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ចីវរ៣បាន​ ​បើដូច្នេះ​ ​គួរ​តថាគត​ ​ចងសីមា​ ​តាំង​ទុក​នូវ​ខេត្ត​ដែន​ក្នុង​ចីវរ​ ​គួរ​អនុញ្ញាត​ចីវរ៣​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​ចីវរ៣​ ​គឺ​សង្ឃាដិ​ពីរ​ជាន់​ ​ឧត្តរាសង្គៈ​ ​(​ចីពរ​)​១ជាន់​ ​ស្បង់១ជាន់​។​
 [​៥៧​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ដឹង​ថា​ ​ចីវរ៣​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​អនុញ្ញាត​រួចហើយ​ ​ៗ​ក៏​នាំគ្នា​ចូល​ទៅកាន់​ស្រុក​ ​ដោយ​ចីវរ៣ដទៃទៀត​ ​នៅក្នុង​វត្ត​ ​ដោយ​ចីវរ៣ដទៃទៀត​ ​ចុះទៅ​កាន់​កំពង់​ ​ជាទី​ស្រង់ទឹក​ ​ដោយ​ចីវរ៣ដទៃទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ទ្រទ្រង់​អតិរេកចីវរ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ក្នុង​ពេលនោះ​ ​រួច​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទ្រទ្រង់​អតិរេកចីវរ​ទេ​ ​ភិក្ខុ​ណា​ទ្រទ្រង់​ ​ភិក្ខុ​នោះ​ត្រូវ​វិនយ​ធរ​ ​ឲ្យ​ធ្វើតាម​ធម៌​។​ ​សម័យ​នោះ​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636795536985192514
ទៅកាន់ទំព័រ៖