ព្រះត្រៃបិដក ភាគ ០៨

នាង​វិ​សា​ខា​មិគា​រមាតា​គិតថា​ ​អើហ្ន៎​ ​(​ហេតុនេះ​)​ ​អស្ចារ្យ​ពេក​ណាស់​ ​អើហ្ន៎​ ​(​ហេតុនេះ​)​ ​ចំឡែក​ពេក​ណាស់​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះថា​ជំនន់​ប្រមាណ​ត្រឹម​ជង្គង់​ខ្លះ​ ​ត្រឹម​ចង្កេះ​ខ្លះ​ ​កំពុង​ហូរ​ទៅៗ​ ​សូម្បីតែ​ជើង​ ​ឬ​ចីវរ​របស់​ភិក្ខុ១អង្គ​ ​ក៏​គ្មាន​ទទឹក​ឡើយ​ ​ហើយក៏​មានចិត្ត​រីករាយ​ខ្ពស់​ឡើង​ ​រួច​អង្គាស​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទ​នីយៈ​ ​និង​ភោជនីយាហារ​ដ៏​ឧត្តម​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រាតែ​ព្រះភិក្ខុ​សង្ឃ​ហាមឃាត់​ ​លុះ​កំណត់​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ឆាន់​ហើយ​ ​ដាក់​ព្រះហស្ត​ចុះ​ចាក​បាត្រ​ហើយ​ ​នាង​ក៏​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូមពរ៨ប្រការ​អំពី​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាលនាង​វិសាខា​ ​ធម្មតា​ ​ព្រះ​តថាគត​ទាំងឡាយ​គ្មាន​ពរ​ទេ​។​ ​នាងវិសាខា​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​តែ​ពរ​ណា​ ​ដែល​គួរ​ ​និង​ពរ​ណា​ ​ដែល​ឥត​ទោស​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាលនាង​វិសាខា​ ​ចូរ​នាង​និយាយ​មក​ចុះ​។​ ​នាងវិសាខា​ ​ក៏​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ចង់​ប្រគេន​វស្សិ​ក​សាដក​ ​(​សំពត់​សម្រាប់​ងូតទឹក​ភ្លៀង​)​ ​ចង់​ប្រគេន​អាគន្តុក​ភត្ត​ ​(​ភត្ត​ដែល​ប្រគេន​ដល់​ភិក្ខុ​ទើប​មកដល់​ថ្មី​)​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636795539759601201
ទៅកាន់ទំព័រ៖