ព្រះត្រៃបិដក ភាគ ០៨

 ​[​៦២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​បាន​ឆាន់​ភោជន​ទាំងឡាយ​ដ៏​ឧត្តម​ ​ក៏​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​សិង​លក់​ទៅ​។​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​កំពុង​សិង​លក់​ ​អសុចិ​ ​ក៏​ឃ្លាត​ចេញ​ ​ដោយ​យល់សប្តិ​ ​សេនាសនៈ​ ​ក៏​ប្រឡាក់​ដោយ​អសុចិ​។​ ​កាលនោះ​ ​ព្រះមានព្រះភាគ​ ​មាន​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​(​១​)​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​សេនាសន​ចារិក​ ​ហើយ​ទត​ឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ​ ​លុះ​ទត​ឃើញច្បាស់​ ​ក៏​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​សេនាសនៈ​នេះ​ ​ប្រឡាក់​ដោយ​វត្ថុ​អ្វី​។​ ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ពេលនេះ​ ​ពួក​ភិក្ខុ​បាន​ឆាន់​ភោជន​ទាំងឡាយ​ដ៏​ឧត្តម​ ​ក៏​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​ហើយ​សិង​លក់​ទៅ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​កំពុងតែ​សិង​លក់​ ​អសុចិ​ ​ក៏​ឃ្លាត​ចេញ​ ​ដោយ​យល់សប្តិ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សេនាសនៈ​នោះ​ ​ប្រឡាក់​ដោយ​អសុចិ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​អានន្ទ​ ​យ៉ាងហ្នឹងហើយ​ ​ម្នាល​អានន្ទ​ ​ព្រោះតែ​ភិក្ខុ​ទាំងនោះ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​បាន​ជា​ដេកលក់​ទៅ​ ​អសុចិ​ឃ្លាត​ចេញ​ ​ដោយ​យល់សប្តិ​ ​ម្នាល​អានន្ទ​ ​ពួក​ភិក្ខុ​ណា​ដំ​កល់​ស្មារតី​ខ្ជាប់​ ​ដឹងខ្លួន​ ​ហើយ​ដេកលក់​ទៅ​ ​អសុចិ​របស់​ភិក្ខុ​ទាំងនោះ​ ​មិន​ឃ្លាត​ចេញ​ទេ​ ​ម្នាល​អានន្ទ​ ​ម្យ៉ាងទៀត​ ​ពួក​ភិក្ខុ​ណា​ ​ជា​បុថុជ្ជន​មែន
​(​១​)​ ​ជា​សមណៈ​ ​ដើរតាម​ក្រោយ​ព្រះអង្គ​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636795543005646865
ទៅកាន់ទំព័រ៖