ព្រះត្រៃបិដក ភាគ ០៨
ហើយក៏ស្ពាយសំពាយចីវរធំ រួចត្រឡប់មកកាន់ក្រុងសាវត្ថីវិញដដែល។ ពួកភិក្ខុ និយាយយ៉ាងនេះថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យធំ បានជាលោកបានចីវរច្រើន។ ព្រះឧបនន្ទសក្យបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមានបុណ្យមកពីណា ដោយសារតែខ្ញុំនៅចាំវស្សា ក្នុងក្រុងសាវត្ថីនេះ លុះចេញវស្សាហើយ ខ្ញុំបានទៅកាន់អាវាសក្បែរស្រុកតូចមួយ ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះ ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ ខ្ញុំឆ្លើយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ រួចបានទៅកាន់អាវាសឯទៀត ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ យើងនឹងចែកគ្នា តើលោកត្រេកអរនឹងចំណែកដែរឬ ខ្ញុំបាននិយាយថា អើអាវុសោ ខ្ញុំត្រេកអរដែរ ថាដូច្នោះហើយ ខ្ញុំក៏ទទួលយកចំណែកចីវរ អំពីអាវាសនោះ ទៅកាន់អាវាសឯទៀត ពួកភិក្ខុ មានសេចក្តីប្រាថ្នានឹងចែកចីវរ ក៏ប្រជុំគ្នា ក្នុងអាវាសនោះទៀត ភិក្ខុទាំងនោះ បាននិយាយយ៉ាងនេះនឹងខ្ញុំថា ម្នាលអាវុសោ ចីវររបស់សង្ឃទាំងនេះ
ID: 636795551088539180
ទៅកាន់ទំព័រ៖