ព្រះត្រៃបិដក ភាគ ០៨
មិនដឹងប្រមាណ ក្នុងការសប្បាយ១ មិនខ្នាស់ខ្នែងប្រើថ្នាំ១ មិនប្រាប់អាពាធ ដែលចំរើន ថាចំរើនក្តី មិនប្រាប់អាពាធ ដែលធូរថយ ថាធូរថយក្តី មិនប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅនឹងដដែលក្តី ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នកចង់ឲ្យសះជា១ មិនអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើងក្នុងប្រជុំ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយអង្គ ទាំង៥នេះឯង តែងលំបាកគេបម្រើ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយ អង្គ៥ ងាយគេបម្រើ គឺបុគ្គលចេះធ្វើខ្លួនឲ្យសប្បាយ១ ដឹងប្រមាណ ក្នុងការសប្បាយ១ ខ្នាស់ខ្នែងប្រើថ្នាំ១ ប្រាប់អាពាធ ដែលចំរើនឡើង ថាចំរើនឡើងក្តី ប្រាប់អាពាធ ដែលធូរថយ ថាធូរថយក្តី ប្រាប់អាពាធ ដែលនៅនឹងដដែល ថានៅនឹងដដែល ឲ្យច្បាស់តាមពិត ដល់បុគ្គលអ្នកបម្រើជម្ងឺ ដែលជាអ្នកចង់ឲ្យសះជា១ ជាអ្នកអត់សង្កត់ នូវទុក្ខវេទនា ដ៏រឹងក្លាផ្សាក្តៅ ដែលកើតឡើង ក្នុងប្រជុំ នៃសរីរៈ មិនឆ្ងាញ់ពីសា មិនគាប់ចិត្ត ជាទីនាំឲ្យខូចជីវិត១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានជម្ងឺ ប្រកបដោយ អង្គទាំង៥ នេះឯង
ID: 636795552812307774
ទៅកាន់ទំព័រ៖